Alves មកលេងនៅ Barca បានប្រាក់ឈ្នួលស្មើត្រឹម៤ ៦០០រៀលប៉ុណ្ណោះ
- 2021-11-16 02:43:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Alves មកលេងនៅ Barca បានប្រាក់ឈ្នួលស្មើត្រឹម៤ ៦០០រៀលប៉ុណ្ណោះ
ចន្លោះមិនឃើញ
Dani Alves បានធ្វើការពិនិត្យសុខភាពរួចរាល់ បន្ទាប់ពីចុះកុងត្រាជាមួយ Barcelona ដោយព្រមទទួលយកប្រាក់ឈ្នួលត្រឹម១អឺរ៉ូ (៤ ៦០០រៀល) ប៉ុណ្ណោះក្នុងមួយខែ។
Alves ធ្លាប់ឈ្នះពានជាច្រើន អំឡុងពេលលេងនៅ Nou Camp ចាប់ពីឆ្នាំ២០០៨ដល់២០១៦។ Barca ពេលនេះកំពុងធ្លាក់ទម្រង់លេងខ្លាំងមែនទែន ហើយការមកដល់របស់កីឡាករសញ្ជាតិប្រេស៊ីលគឺដើម្បីជួយស្រោចស្រង់តែម្ដង។
ក្រៅពីជួយសមត្ថភាពលើទីលាន Alves ព្រមទទួលយកប្រាក់ឈ្នួលត្រឹម១អឺរ៉ុប៉ុណ្ណោះក្នុងមួយខែ ដើម្បីជួយហិរញ្ញវត្ថុរបស់ក្លឹប។ ខ្សែការពារវ័យ៣៨ឆ្នាំនឹងចាប់ផ្ដើមហាត់ជាមួយ Barca នៅសប្ដាហ៍នេះ ប៉ុន្តែអនុញ្ញាតអាចចូលលេងបានត្រូវរងចាំរហូតដល់ថ្ងៃទី ១ ខែ មករា។
ក្រោមការដឹកនាំរបស់លោក Ronald Koeman ក្លឹប Barcelona ធ្លាក់ដល់លេខ៩ក្នុងតារាងពិន្ទុ La Liga។ មើលឃើញស្ថានភាពក្លឹបកាន់តែយ៉ាប់ Barca បានសម្រេចចិត្តបណ្ដេញលោក Koeman ចេញពីតំណែង និងតែងតាំង Xavi ជំនួសវិញ៕