ច្បាស់ការណ៍! Ed Sheeran នឹង​ចូលរួមជា​ពិសេសក្នុងព្រឹត្តិការណ៍ MAMA

  • 2021-11-16 04:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mnet បាន​បើកសន្និសីទកាសែត​ជា​មួយនឹង​ក្រុមអ្នកសារព័ត៌មាន​នៅ​ថ្ងៃនេះ​ ដោយបាន​ជូនដំណឹង​ថ្មីៗជា​ច្រើនទាក់ទង​នឹង​កម្មវិធី។ លោក Park Chan Wook ដែល​ជា​​ Chief Producer ប្រចាំ​ Mnet បាន​ប្រកាសជា​ផ្លូវការ​ថា​ តារា​ចម្រៀង​លំដាប់ពិភពលោក Ed Sheeran ក៏នឹង​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍នៅ​ឆ្នាំនេះដែរ។

«សម្រាប់​តារា​បរទេស​ តារា​តំណាង​អង់គ្លេសគឺ Ed Sheeran នឹង​មាន​វត្តមានជាមួយយើង សម្រាប់​កម្មវិធី MAMA ឆ្នាំនេះ។ Ed Sheeran ក៏ជា​អ្នកចូលរួមផលិតបទ “Permission To Dance” របស់ BTS ដូច្នេះ​លោក​ក៏មាន​ទំនាក់ទំនងជាមួយនឹង​ K-Pop ដែរ។ ដោយឡែកឆ្នាំនេះ​ “Bad Habit" គឺជា​បទ​ជា​សំណព្វ​ និងពេញ​និយមជាងគេនៅ​ប្រទេស​កូរ៉េខាងត្បូង។ ជាក់ស្ដែង​សម្រាប់ព្រឹត្តិការណ៍ MAMA លោកក៏នឹង​ត្រៀម​បង្ហាញ​ការសម្ដែងពិសេស ដែល​ថ្មី​ប្លែក​​ និង​មាន​តែ​មួយគត់​សម្រាប់កម្មវិធី»។​- Park Chan Wook

កម្មវិធីនៅឆ្នាំនេះ​ នឹង​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៦ល្ងាច (ម៉ោងនៅ​កូរ៉េ)៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម