Samsung បញ្ចេញ One UI 4.0 ជាផ្លូវការហើយ ត្រកូល Galaxy S21 អាចអាប់ឌែតបានមុន
- 2021-11-16 07:12:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung បញ្ចេញ One UI 4.0 ជាផ្លូវការហើយ ត្រកូល Galaxy S21 អាចអាប់ឌែតបានមុន
ចន្លោះមិនឃើញ
Samsung បានបញ្ចេញ One UI 4 លើ Android 12 ជាផ្លូវការ នឹងដាក់ឱ្យប្រើប្រាស់ជាមុនសម្រាប់ត្រកូល Flagship ជាមុន និងជំនាន់ធម្មតានៅ ឆ្នាំ២០២២ តាមក្រោយ។
ទូរសព្ទដែលអាចអាប់ឌែតទៅ OS ថ្មីនេះមុនគេគឺ Galaxy S21, S21+ និង S21 Ultra និងម៉ូឌែលទូរសព្ទបត់ ក៏ដូចជាម៉ូឌែល Flagship ដទៃទៀត នឹងអាចអាប់ឌែតបាននៅ ខែធ្នូ ខាងមុខនេះ។
ដោយឡែកចំពោះម៉ូឌែលធម្មតា នឹងអាចអាប់ឌែតបាននៅអំឡុងឆ្នាំក្រោយ និងខ្លះរហូតដល់ពាក់កណ្ដាលឆ្នាំផងដែរ។
គួរបញ្ជាក់ថា One UI 4.0 លើ Android 12 មានការផ្លាស់ប្ដូរបន្ថែមថ្មីៗដូចជា ការកែលម្អរ widgets ថ្មី, Color Palettes ថ្មីៗ, មុខងារ Emoji សម្បូរបែបជាងមុន មិនតែប៉ុណ្ណោះក៏មានមុខងារឯកជនភាពអាចដឹងថា កម្មវិធីមួយណាកំពុងព្យាយាមប្រើកាមេរ៉ា ឬរន្ធថតសំឡេងរបស់អ្នក និងមុខងារជាច្រើនផ្សេងទៀតផងដែរ៕