ផ្លូវថ្មីរបស់ Huawei ដែលអាចប្រើ Google Service វិញបាន

  • 2021-11-17 02:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Huawei នឹងអាចមានផ្លូវប្រើប្រាស់ Google Service ម្ដងទៀត ដោយគេចផុតពី បម្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គឺទាមទារឱ្យ Huawei បោះដៃទៅឱ្យក្រុមហ៊ុនទី៣ design ស្មាតហ្វូនរបស់ខ្លួន។

យោងតាមរបាយការណ៍ថ្មីមួយពី Bloomberg បង្ហាញថា Huawei កំពុងស្វែងរកអាជ្ញាបណ្ណ design ស្មាតហ្វូនមួយចំនួនរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនភាគីទី៣ ដើម្បីចៀសវាងការរឹតបន្តឹងនានាពី សហរដ្ឋអាមេរិច។

ភាគីទី៣មួយដែលគេរំពឹងទុកថា Huawei នឹងសហការណ៍នោះគឺ ក្រុមហ៊ុន Xnova ដែលជាអង្គភាពប្រៃសណីយ៍ និងសម្ភារៈទូរគមនាគមន៍របស់ចិន។ មិនមានដំណឹងជាក់លាក់ពីការសហការណ៍នោះទេ ប៉ុន្ដែកន្លងមកគេបានឃើញរួចមកហើយថា Xnova បានលក់ទូរសព្ទស៊េរី Nova របស់ Huawei នៅលើ Online Platform របស់ខ្លួន។

គួរបញ្ជាក់ថា បើសិនជា Huawei ផ្ដល់អាជ្ញាបណ្ណ design ស្មាតហ្វូនខ្លួនទៅឱ្យភាគីទី៣ពិតមែន នោះគេនឹងអាចប្រើប្រាស់ Google service, ប្រើបន្ទះឈីបរបស់ TSMC និងប្រើសេវា 5G លើទូរសព្ទរបស់ខ្លួនបាន៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល