ព្រះពុទ្ធបដិមាចំនួន៤អង្គសម័យកណ្ដាលនៅរួតបាកាន ដែលទ្រុឌទ្រោមត្រូវបានធ្វើការជួសជុលឡើងវិញ

  • 2021-11-22 07:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីក្រុងពាលីចាប់ផ្តើមធ្វើការជួលជុលព្រះពុទ្ធបដិមាចំនួន៤អង្គ នៅរួតបាកាន នៃប្រាសាទ អង្គរវត្ត ដែលមានការទ្រុឌទ្រោម។

ព្រះពុទ្ធបដិមាចំនួន៤អង្គនៅរួតបាកាន នៃប្រាសាទអង្គរវត្តនេះ បានកំពុងតែទ្រុឌទ្រោម ដោយកត្តាធម្មជាតិ ជាពិសេស ទឹកនោមប្រចៀវ ធ្វើព្រះពុទ្ធបដិមាពុកផុយ។ ក្រៅពីព្រះពុទ្ធបដិមានេះ អាជ្ញាធរក៏នឹងជួសជុលស៊ុមទ្រវាស៊ុមបង្អួចវត្ថុសិល្បៈផ្សេងៗ ដែលនៅក្នុងបរិណេវរួតបាកាននេះមួយចំនួនផងដែរ។

សម្រាប់ការងារជួសជុលនេះ នឹងប្រើរយៈពេល៥ខែ ឱ្យរួចរាល់ ដោយគ្រោងចំណាយថវិកា ក្នុងជំហានដំបូងចំនួន១០០លានរៀល។ ការរៀបចំពិធីក្រុងពាលីនេះ បានប្រតិបត្តិឡើងទៅតាមជំនឿ ដោយបានធ្វើពិធីជាបួនទិស គឺទិសខាងកើតដោយឱ្យអាជ្ញាធរជាតិអប្សរា ទិសខាងជើងដោយលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ហើយទិសខាងលិច និងខាងត្បូង ដោយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។

ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ និងទម្ររបស់ប្រាសាទ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងទៅទស្សនានៅរួតបាកាននេះ ក្នុងមួយពេលតែ៣០០នាក់ប៉ុនណ្ណោះ។ សម្រាប់ដំណើរការជួលជុលព្រះពុទ្ធបដិមាចំនួន៤អង្គនៅរួតបាកាននេះ មិនប៉ះពាល់ការទស្សនារបស់ភ្ញៀវទេសចរនោះទេ៕

អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី