ផ្អែមល្ហែមណាស់ឥឡូវ ! ជា វិបុល និង គង់ សុជាតិ ដូចកំលោះក្រមុំ ល្អូកល្អិនជាងមុនបេះមិនចេញ

  • 2021-11-24 03:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករ លោក ជាវីបុល និងពិធីការិនីសម្តីចាក់ទឹកមិនលិច អ្នកនាង គង់ សុជាតិ ថ្មីៗនេះបង្ហាញភាពផ្អែមល្ហែម ជាលក្ខណៈគូស្នេហ៏ យ៉ាងស្អិតរមួតបេះមិនចេញ រហូតធ្វើឲ្យអ្នកគាំទ្រសរសើរពីភក្តីភាពរបស់គូស្នេហ៏ដែលផ្តល់ឲ្យគ្នាយ៉ាងល្អូកល្អើនចាក់ទឹកមិនលិចបែបនេះ ។

ថ្មីៗនេះនៅលើគណនីហ្វេសប៊ុក របស់លោក ជា វីបុល ក៏ដូចជាអ្នកនាង គង់ សុជាតិ តែងតែបង្ហោះ post រូបភាពជាហូរហែរកន្លងមកជាលក្ខណៈគូស្នេហ៏យ៉ាងផ្អែមល្ហែមជាងមុន ធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាហាក់ប្លែកអារម្មណ៏ដោយអ្នកទាំងពីរទៅដើរលេងជាមួយគ្នាសឹងគ្រប់កន្លែង បង្ហាញភាពផ្អែមល្ហែម ហាក់ដូចកំលោះ ក្រមុំថ្មីថ្មោង បញ្ចេញភាពសប្បាយរីករាយ សឹងតែគ្មានថ្ងៃកើតទុក្ខនោះទេ ។ សឹងតែគ្រប់រូបភាពទាំងអស់ នៅលើបណ្តាញសង្គម គឺសុទ្ធតែបង្ហាញភាពរ៉ូមែនទីច ជាគូស្នេហ័ស្រលាញ់គ្នាបេះមិនចេញ ។

រំលឹកផងដែរថា គូស្នេហ៏ជាពិធីករដូចគ្នានេះ បានរៀបអាពាហ៏ពិពាហ៏ជាមួយគ្នា កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣មកម្លេះ ដោយគិតមកដល់ពេលនេះប្រហែលជាជិត៩ឆ្នាំមកហើយ ដោយអ្នកទាំងពីរបានបង្កើតកូនស្រីម្នាក់យ់ាងស្រស់ស្អាតទៀតផង ។ បើទោះបីជាអ្នកទាំងពីរ កាលពីកន្លងមក ធ្លាប់មានការអន់ចិត្តគ្នាញឹកញាប់ និងឈ្មោះប្រកែកគ្នាខ្លះៗយ៉ាងណាក្តី ក៏ឃើញថាអ្នកទាំងពីរ នៅតែបង្កើនភាពផ្អែមល្ហែមឲ្យគ្នាជាហូរហែររហូតដល់សព្វថ្ងៃនេះដែរ ។

អត្ថបទ៖ Tep Sovannmoly