លោក ញាន ផល្លឹក ប្រាប់មូលហេតុផ្អាកផលិតឡានអគ្គិសនីអង្គរមួយរយ: នឹងចាប់ផ្ដើមគម្រោងផលិតវិញនៅដើមឆ្នាំក្រោយ

  • 2021-11-24 07:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ញាន ផល្លឹក ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ស្គាល់​រូប​លោក​តាម​យ:​​ការ​បង្ហាញ​ស្នាដៃ​ផលិត​រថយន្ត​អគ្គិសនី​អង្គរ នា​ពេល​កន្លង​មក ដែល​ធ្វើ​ឲ្យ​មាន​ភាព​ល្បី​ល្បាញ​រហូត​ដល់​មាន​សារព័ត៌មាន​ក្រៅ​ប្រទេស​ធ្វើ​ការ​ការ​ចុះ​ផ្សាយ​ជា​ហូរហែ។

លោក ញាន ផល្លឹក

បើ​ទោះ​ជា​ស្ងាត់​មួយរយ:​ពី​វត្តមាន​រថយន្ត​អគ្គិសនី​ខ្មែរ តែ​ថ្មី​ៗ​នេះ​លោក ញាន ផល្លឹក តែង​បង្ហាញ​វត្តមាន​ជា​ថ្មី​ជា​មួយ​រូប​ភាពឡាន​​អគ្គិសនី ម៉ូតូអគ្គិសនី កង់បីអគ្គិសនី នៅលើ​បណ្ដាញ​សង្គម​ជា​ញឹកញាប់។ ឆ្លើយ​ប្រាប់​មក​កាន់ Sabay ពីមូលហេតុ​ដែល​លោក​ឈប់​ផលិត​ឡាន​អគ្គិសនី​អង្គរ​នេះ​មួយ​រយ:​នោះ​គឺ ដោយ​លោក​មាន​បញ្ហា​សុខភាព​ត្រូវ​សម្រាប់​មួយរយ:។

រថយន្តអគ្គិសនីអង្គរ Golf car ស៊េរីឆ្នាំ ២០១៨

លោក ញាន ផល្លឹក បានប្រាប់ Sabay ​បន្ថែម​ថា​នៅ​ដើម​ឆ្នាំ​២០២២ ខាង​មុខ​នេះ​លោក​នឹង​មាន​គម្រោង​ចាប់​ផ្ដើម​ផលិត​ឡាន​អគ្គិសនី​អង្គរ​នេះ​ឡើងវិញ ចំពោះ​ព័ត៌មាន​លម្អិត​ពីការផលិតឡានអគ្គិសនីម៉ូដែលថ្មី ឬ​មាន​រថប់​ថ្មី​ត្រូវ​បង្ហាញ ប្លែក យ៉ាង​ណា​នោះ Sabay នឹង​ព្យាយាម​សាក់​សួរ​​បន្ថែម​ពី​គម្រោង​ផលិត​នេះ​ជូន​ប្រិយមិត្ត។​

ម៉ូតូអគ្គិសនីអង្គរ ២០១៥

តែបើ​តាម​ការ​ឆ្លើយតប​ជា​មួយ​អ្នក​គាទ្រ​តាម​រយ: Comment សួរ​នាំ​ពី​បងប្អូន​ក្នុងបណ្ដាញសង្គមកន្លង​មក​លោក ញាន ផល្លឹក បាន​មាន​ប្រសាសន៍​ថា «ខ្ញុំហ្នឹងចាប់ផ្តេីមធ្វេីឡេីងវិញហេីយក្មួយ ក្រោយពីសំរាកមួយរយ:ធំ​ បញ្ហាសុខភាព​ អរគុណក្មួយដែរគាំទ្រ»។ លោក ញាន ផល្លឹក ក៏​បាន​បន្ថែម​ថា «អរគុណក្មួយ​ ខ្ញុំនៅមានការងាជាច្រេីនដែលត្រូវធ្វេីទៀតមិនតែយាន្តនៅលេីដីមួយមុខនោះទេដែរត្រូវបង្កេីត​ មាននៅលេីទឹកនិងលេីអាកាសទៀត​ គឺមានក្នុងគម្រោងអស់ហេីយ»

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ ២០១៣

គូស​បញ្ជាក់​ដែរថា លោក ញាន ផល្លឹក ធ្លាប់​បាន​បង្ហាញ​ស្នាដៃផលិត​បាន​រថយន្តអគ្គិសនីអង្គរ មាន​ចំនួន ៦ជំនាន់​ មានដូច​ជា រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០០៣, រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០០៤, រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០១០, រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ ២០១៣, រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០១៤, រថយន្តអគ្គិសនីអង្គរ Golf car ស៊េរីឆ្នាំ ២០១៨, កង់បីអគ្គិសនីអង្គរ, ម៉ូតូអគ្គិសនី, រថយន្តខ្នាតធំ (ឡានក្រុង) អគ្គិសនី បានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៣៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី