ប្រទះឃើញ Teaser ចម្រៀង“វីរនារី” ទេព បូព្រឹក្ស ដាក់បង្ហាញលើផ្ទាំងអេក្រង់ធំៗ នៅតាមស្តុបរាជធានីភ្នំពេញ

  • 2021-11-24 08:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Teaser ចម្រៀងថ្មីក្រោមស្នាដៃតារាចម្រៀងលំដាប់ប្រទេសកញ្ញា ទេព បូព្រឹក្ស រួមជាមួយគូស្នេហ៍ ងួន ចាន់ដេវីត “វីរនារី” ត្រូវបានគេប្រទះឃើញពេញៗភ្នែកលើអេក្រង់ពាណ្ជជិកម្មធំៗតាមស្តុបមួយចំនួនក្នុងរាជធានីភ្នំពេញ

នៅមុននេះបន្តិច Instagram ផ្លូវការរបស់តារាស្រីល្បីឈ្មោះ ទេសព បូព្រឹក្ស បានបង្ហាញពីអស្ចារ្យទៅកាន់អ្នកគាំទ្រដែល Teaser ចម្រៀង“វីរនារី”ដ៏ល្អប្រណិតចំណាយថវិកាជិត ១៥ម៉ឺនដុល្លារ របស់នាងត្រូវបានមហាជនប្រទះឃើញនៅលើអេក្រង់ធំៗតាមស្ដុបមួយចំនួនក្នុងរាជធានីភ្នំពេញ។

Teaser 19វិនាទី ដែលដាក់បញ្ចាំងលើអេក្រង់ធំៗកំពុងតែរំញោចអារម្មណ៍ឱ្យមហាជនជិះកាត់ក្រឡេកមើលព្រោងព្រៀត និងព្រឺសម្បុរមិនតិចទេជាមួយវីដេអូដែលបង្ហាញពីវប្បធម៏ អរិយធម៌ខ្មែរ និងបង្ហាញពីភាពខ្លាំងក្លារបស់ស្ត្រីល្អឯកមួយនេះ។

យ៉ាងណាមិញបទ top of the lady (វីរនារី) នឹងចេញជាផ្លូវការនៅថ្ងៃទី ២៨ ខែ ១១ ឆ្នាំ២០២១ វេលា ម៉ោង៦ល្ងាចនៅក្នុង youtube channel DIT WAY កុំភ្លេចរងចាំទស្សនា Full MV ទាំងអស់គ្នា៕

អត្ថបទ៖ PAV SREY PICH

អត្ថបទថ្មី