រក​ឃើញ​ ១១​ក្រុម​នៅ UCL បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ

  • 2021-11-25 01:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Champions League បាន​រក​ឃើញ​១១​ក្រុម​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ ក្រោយ​ចប់​ការ​ប្រកួត​​ទី​៥​ក្នុង​វគ្គ​សន្សំ​ពិន្ទុ។

ក្នុង​ទាំង​១១​នោះ​រួម​មាន៖

  • Ajax
  • Bayern Munich
  • Chelsea
  • Inter Milan
  • Juventus
  • Liverpool
  • Man City
  • Man Utd
  • PSG
  • Real Madrid
  • Sporting

ក្នុង​ចំណោម​ក្រុម​ទាំង​១១​ខាង​លើ Liverpool និង Bayern Munich ធ្វើ​បាន​ល្អ​ជាង​គេ ពោល​៥​ប្រកួត​ក្នុង​​វគ្គ​សន្សំ​ពិន្ទុ​ឈ្នះ​ទាំងអស់​មាន​១៥​ពិន្ទុ​ពេញ។ ហង្សក្រហម​ស្ថិត​ក្នុង​ពូល​មរណៈ​​ជាមួយ Porto, Milan និង Atletico Madrid ប៉ុន្តែ​​ក្រុម​មក​ពី​អង់គ្លេស​មួយ​នេះ​​លេង​ឈ្នះ​គ្រប់​ប្រកួត​គ្មាន​ឧបសគ្គ​អ្វី​ឡើយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ