កម្មវិធី MAMA ២០២១ ប្រកាសជើងខ្លាំងត្រូវឡើង​ឆាកសម្ដែង​ប្រចាំកម្មវិធីឆ្នាំនេះ!

  • 2021-11-25 02:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Mnet Asian Music Awards ឆ្នាំ ២០២១​ នេះ​ បាន​ប្រកាសពីអ្នក​ដែល​នឹង​បង្ហាញ​ការ​សម្ដែង​ពិសេស​លើ​ឆាក​កម្មវិធី​ហើយ។

** aespa, ATEEZ, Brave Girls, ENHYPEN, INI, ITZY, JO1, Kep1er, NCT 127, NCT DREAM, Stray Kids,** និង TXT សរុប ១២ក្រុមនឹងឡើង​សម្ដែង​ជា​បន្តបន្ទាប់ក្នុង​កម្មវិធី​ឆ្នាំនេះ។

CJ ENM បាន​បង្ហើបថា​ កម្មវិធី​ក៏នឹងមាន​ការ​ចូលរួម​សម្ដែង​ជាពិសេស​ផងដែរពី​ តារា​ចម្រៀង​លំដាប់ពិភពលោក Ed Sheeran, ក្រុម Wanna One, ក្រុម​រាំ “Street Woman Fighter” ក៏ដូចជាការ​សម្ដែងរួមគ្នាពីសមាជិកក្រុម​ចម្រៀង K-Pop ជំនាន់ទី

Lee Hyori នឹង​ធ្វើជា​ពិធីការិនីប្រចាំ MAMA ឆ្នាំ ២០២១ ហើយកម្មវិធីនឹង​ចាប់ផ្ដើម​ផ្សាយផ្ទាល់​នៅ​ថ្ងៃទី​១១ ខែធ្នូ វេលាម៉ោង ៤ល្ងាច (ម៉ោងនៅកម្ពុជា)។ ឯបេក្ខភាព​ដែល​នឹង​ត្រូវ​ប្រកួតគ្នា​ ដណ្ដើមពាន​សម្រាប់​ឆ្នាំនេះ​ សូមចុចទីនេះ!

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី