ព្រះអង្គ ហាក់ សៀងហៃ ពង្រីកបរិវេណថ្មីនៃមណ្ឌលពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បែរជួបរឿងបែបនេះវិញ

  • 2021-11-25 03:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មណ្ឌលពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ក្រោមការគ្រប់គ្រងផ្ទាល់ដោយព្រះបញ្ញាមុនីញាណ ហាក់ សៀង ហៃ ត្រូវបានធ្វើការពង្រីកបរិវេណថ្មី ស្រាប់តែជួបរឿងនឹកស្មានមិនដល់មួយបានកើតឡើង ដោយព្រះអង្គបានប្រទះ គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទក្បាលអុក៨០មមនៅដីពង្រីកថ្មីនោះ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុក ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា នាថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២១នេះ។

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះអង្គបានឲ្យដឹងទៀតថា ដោយអំណាចបុញ្ញានុភាពទ្រទ្រង់ទីស្ថាននៃមណ្ឌលពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ពុំនោះសោតមិនដឹងយ៉ាងណាយ៉ាងណីទេ។ ក្នុងនោះដែរព្រះអង្គ បានសូមសម្តែងទឹកចិត្តសោមនស្សរីករាយឥតឧបមាដែលអាជ្ញាធរខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់មានឯកឧត្តមអភិបាលខេត្តជាដើម ជាពិសេសអង្គភាពកម្ចាត់មីនកម្ពុជា (CMAC) បានចុះមករាវរកជាតិផ្ទុះនានាក្នុងបរិវេណដីពង្រីកថ្មីរបស់ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ។ ជាលទ្ធផល អង្គភាពស៊ីម៉ាក់ បានប្រទះឃើញជាតិផ្ទុះមួយចំនួនក្នុងបរិវេណដីថ្មី មានចំនួន ១២៤៤៨ ម៉ែត្រការ៉េផងដែរ។

ព្រះអង្គបាន ក៏បានសំដែងសេចក្ដីរីករាយ ថាពិតជាមហាសំណាងដ៏ក្រៃលែងដែលពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានស្វែងរកឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទក្បាលអុក៨០មមនៅដីពង្រីកថ្មីនោះ ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរដើម្បីរក្សាបាននូវសុវត្ថិភាពដ៏ច្បាស់លាស់ពិតប្រាកដសម្រាប់ទីតាំងមណ្ឌលទាំងមូល ៕

ប្រភព៖ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម