តិចនិក ៥ !លក់អនឡាញលើ Facebook មានគេឃើញច្រើន ចាយតិចចំណេញច្រើន

  • 2021-11-25 06:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហោះលក់ឥវ៉ាន់លើ Facebook គេមិនសូវឃើញ ចាយលុយ boost page ហើយ ចំនួនអ្នកចាប់អារម្មណ៍តិចទៅៗ ឬក៏ជួលគេផ្សាយហើយនៅមិនទាន់មានប្រសិទ្ធភាពទៀត...

បញ្ហាទាំងនេះអាចដោះស្រាយបាន បើអ្នកយល់ពី Facebook Algorithm ដែលជាភាពវៃឆ្លាតរបស់ម៉ាស៊ីន ដូចមានបង្ហាញជូនខាងក្រោម។

១. ឆ្លើយតបទៅអតិថិជន កាលណាមានការពិភាក្សាច្រើន នោះការបង្ហោះក៏ត្រូវបានគេចែករំលែកច្រើនដូចគ្នា។ ព្យាយាមឆ្លើយតបទៅកាន់អតិថិជនតាមរយៈ Comment និង Chat ព្រោះ Facebook algorithm នឹងឲ្យអាទិភាពទៅមាតិការបស់អ្នកតាមការធ្វើសកម្មភាពទាំងនេះ។

២. ធ្វើយ៉ាងណាយកការចុចបេះដូង (love) ឲ្យបានច្រើនជាង like អ្នកអាចមិនបានសង្កេត ប៉ុន្ដែមូលហេតុមួយដែល Facebook បង្កើតឲ្យមានប៊ូតុង reaction ក្រៅពី Like នោះក៏ដោយសារវាជាយុទ្ធសាស្រ្តមួយរបស់ពួកគេដែរ។

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ Facebook algorithm ឲ្យតម្លៃលើប៊ូតុង reaction ទាំងនោះ ឧទាហរណ៍ថា បើផុសណាបាន Love ច្រើនជាង Like នោះការបង្ហោះនឹងត្រូវបានគេឃើញកាន់តែច្រើន។

៣. បង្ហោះរូបឬមាតិកា នៅពេលដែលមានអ្នកអនឡាញច្រើន ចំណុចនេះសំខាន់ មិនមែនចង់បង្ហោះពេលណាក៏បាននោះទេ អ្នកត្រូវបង្ហោះពេលដែលគេអនឡាញទើបមានគេឃើញផុសរបស់អ្នកច្រើន ហើយចំណែកពេលវេលាណាល្អនោះ គឺអ្នកអាចកំណត់សម្គាល់វាបានដោយតាមដាននូវក្រាហ្វិកក្នុង insight របស់ផេក ដែលវាបានបញ្ជាក់នូវព័ត៌មានមានប្រយោជន៍ច្រើននៅក្នុងនោះ។

៤. បង្ហោះប្រភេទមាតិការបែបចម្រុះ ដើម្បីឲ្យផេកមួយមាន engagement ច្រើន វាតម្រូវឲ្យមានសកម្មភាពច្រើនដូចគ្នា។ ដូច្នេះក្រៅពីបង្ហោះតែអត្ថបទផ្សព្វផ្សាយ អ្នកគួរណាមានការ Live ផុសវីដេអូខ្លី ឬបង្កើតហ្គេមប្រកួតប្រជែងជាដើម។

៥. Add Story អ្នកអាចគេចពីអន្ទាក់ Facebook algorithm បានតាមរយៈការផុស story។ ត្រូវយល់ថា Facebook មានច្បាប់មួយគឺ ពួកគេចង់ឲ្យអ្នកស្ថិតលើ Platform ឲ្យបានយូរ ដូច្នេះហើយការ Add story គឺអាចមានន័យថា អ្នកស្ថិតនៅលើ Platform ២៤ ម៉ោង។

កាលណាអ្នកអនឡាញជាមួយ Facebook យូរ នោះ Facebook ក៏ផ្ដល់អាទិភាពដល់ការបង្ហោះរបស់អ្នកដែរ។ ម្យ៉ាងទៀត អ្នកក៏មិនចាំបាច់គិតច្រើនថាពេលណាគួរដាក់ ឬពេលណាមិនគួរដាក់នោះទេ គឺគ្រាន់តែច្នៃយ៉ាងណាឲ្យ story របស់អ្នក មានគេចាប់អារម្មណ៍ចង់ចូលមើលទៅបានហើយ។

ជាចុងក្រោយ ចំណុចមួយទៀតដែលអ្នកត្រូវដឹងគឺ ការទិញផេក (Page) ដែលមាន Follower និង Like ច្រើនស្រាប់អាចមិនមានប្រសិទ្ធភាពនោះទេព្រោះ Follower នោះចម្រុះ ដែលភាគច្រើនគឺមិនមែនជាអតិថិជនគោលដៅ។ អ្វីដែលល្អបំផុត គឺអ្នកគួរចាប់ផ្តើមសន្សឹមៗ ដោយបង្កើតផេកមួយ និងបន្ទាប់មក invite មិត្តក្នុង Facebook ឲ្យជួយ like។

ជំហានបន្ទាប់ គឺធ្វើមាតិកា និងផុសល្អៗ ទៅតាមគន្លឹះខាងលើ។ អ្នកនឹងចំណាយអស់តិច តែទទួលបានអតិថិជនល្អ ទោះប្រើពេលយូរបន្តិចក្តី៕

ប្រភព៖ Khmer Enterprise

អត្ថបទ៖ កុសល