អស់ចម្ងល់! ឌុច លីដា បកស្រាយច្បាស់ៗក្រោយប្រិយមិត្តងឿងឆ្ងល់មិនដែលឃើញមុខស្វាមីនាង

  • 2021-11-25 06:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនទុកឱ្យគ្រប់គ្នាងឿងឆ្ងល់យូរ តារាសម្ដែងស្រីឆ្នើម ឌុច លីដា ចេញមុខបកស្រាយច្បាស់ៗក្រោយប្រិយមិត្តជាច្រើនបានចោទសួរនាងថា ហេតុអ្វីបានជាមិនដែលឃើញថតរូបបង្ហោះជាមួយស្វាមី។

សម្លឹងឃើញសំនួរព្រោងព្រៀតពីប្រិយមិត្តសួររកស្វាមី ឌុច លីដា មិនបង្អង់យូរនាងចេញវីដេអូខ្លីនៅលើ បណ្ដាញសង្គម Tik Tok ផ្ទាល់ខ្លួនជម្រះមន្ទិលមហាជន ដោយនាងបានបកស្រាយយ៉ាងច្បាស់ៗថា ជារឿងធម្មតាមនុស្សប្រុសជាពិសេសស្វាមីរបស់នាងមិនចូលចិត្តរឿងថតរញ៉េរញ៉ៃដូចមនុស្សស្រីនោះទេ។

លីដា បន្តថាទំានាក់ទំនងជាស្វាមីភរិយានឹងគ្នាគឺនាងគ្មានអ្វីត្រូវលាក់បាំងនោះទេគ្រាន់តែស្វាមីមិនចូលចិត្តថត ហើយគ្រួសារនាងតែងតែធ្វើដំណើរកម្សាន្ដ ឬទៅញុំាអាហារជុំគ្នាធម្មតា។

ឌុច លីដា បកស្រាយយ៉ាងដូច្នេះថា៖”ស្វាមីខ្ញុំមិនសូវជាចូលចិត្តថតរូបអីដូចខ្ញុំជាមនុស្សស្រីនោះទេ ក្នុងទូរស័ព្ទគាត់មានតែរូបការងារហើយមែនមានន័យថាខ្ញុំចង់លាក់បាំងអីទេ គឺពួកខ្ញុំដើរហើរទៅណា មកណាជាមួយគ្នាធម្មតា តែធ្វើម៉េចបើនិស្ស័យមនុស្សមិនចូលចិត្តថត”។

យ៉ាងណាមិញតារាស្រីឆ្នើមកម្ពុជារូបនេះហាក់ស្ងប់ស្ងាត់ពីសិល្បៈ ចាប់តាំងពីនាងមានកូនមកម្ល៉េះ ប៉ុន្តែ បើក្រឡេកទៅមើលជីវិតឯកជនវិញនាងនៅតែបន្តសកម្មភាពជារឿយៗលើបណ្ដាញសង្គមនានា៕

អត្ថបទ៖ PAV SREY PICH