លេខ១១ជប៉ុន Nishida រងរបួសជើងឆ្វេងនៅលីគកំពូលអ៊ីតាលី
- 2021-11-25 07:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេខ១១ជប៉ុន Nishida រងរបួសជើងឆ្វេងនៅលីគកំពូលអ៊ីតាលី
ចន្លោះមិនឃើញ
កីឡាករបាល់ទះជប៉ុន Yuji Nishida បានរងរបួសជើងខាងឆ្វេង អំឡុងពេលក្រុមរបស់គេ Volley Calipo ប្រកួតជាមួយក្រុមកំពូលតារាង Lube នៅលីគកំពូល SuperLega ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
របួសរបស់ជម្រើសជាតិជប៉ុន បានកើតឡើងនៅសិតទី២ បន្ទាប់ពីគេលោតវ៉ៃផ្ដាច់ ហើយធ្លាក់មកវិញ ក៏ឈឺជើងឆ្វេងតែម្ដង។ ពេលនោះដែរស្មាត់ឆ្វេងដ៏ល្អរូបនេះ ត្រូវបានប្ដូរចេញភ្លាមៗ។
នេះជាការរងរបួសជាលើកទី២ហើយក្នុងរយៈពេលដ៏ខ្លីរបស់ Nishida លេងនៅក្លឹបអ៊ីតាលីមួយនេះ។
កាលពីថ្ងៃទី២១ វិច្ឆិកា ២០២១ កន្លងទៅក្រុម Volley Calipo របស់ Nishida បានប្រកួតជាមួយក្រុម Lube ដោយលទ្ធផលក្រុមជើងខ្លាំង Lube យកឈ្នះទាំងបីសិតគឺ ២៥-១៧, ២៥-១៩ និង ២៥-១៦។
បច្ចុប្បន្នក្លឹបរបស់ Nishida ឈរលេខរៀងទី ១១ ក្នុងចំណោម១៣ក្រុម បន្ទាប់ពីឆ្លងកាត់៨ប្រកួត ឈ្នះ២ ចាញ់៦ មាន៦ពិន្ទុ ចំណែកក្រុម Lube ឆ្លងកាត់១០ប្រកួត ឈ្នះ៨ ចាញ់២ មាន២៥ពិន្ទុ ឈរកំពូលតារាងបណ្ដោះអាសន្ន។
ដោយឡែកក្លឹប Volley Milano របស់ Yuki Ishigawa ដែលជាមិត្តរួមជាតិរបស់គេឈរលេខរៀងទី៤ ក្រោយឆ្លងកាត់៩ប្រកួត ឈ្នះ៥ ចាញ់៤ប្រកួត មាន១៦ពិន្ទុ៕