មិន​ធម្មតា​សមត្ថភាព​ខ្សែ​​ប្រយុទ្ធ​ឡាវ​ ​ធ្លាប់​លេង​នៅ Angers ត្រៀម​ប៉ះ​កម្ពុជា​រូប​នេះ​​

  • 2021-11-25 07:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឡាវ​បាន​ប្រកាស​​ជា​ផ្លូវ​ការ​ពី​ការ​កោះ​ហៅ​កីឡាករ Billy Ketkeophomphone ​​មក​កាន់​ជម្រើស​ជាតិ​របស់​ខ្លួន ដើម្បី​ត្រៀម​លេង​​ពាន AFF Suzuki Cup 2020 ​​ដែល​ក្រុម​នេះ​ក៏​ស្ថិត​នៅ​ពូល B ជា​មួយ​​កម្ពុជា​ផង​ដែរ​។ ​ក្នុង​ជម្រើស​នៃ​ការ​កោះ​នោះ​គេ​ឃើញ​ខ្សែ​ប្រយុទ្ធ​​ខាង​លើ​មាន​បទ​ពិសោធ​ច្រើន​នៅ​លីគ​កំពូល​បារាំង លីគ​ទី​២​បារាំង និង​ធ្លាប់​លេង​នៅ​លីគ​កំពូល​ស្វីស​ជា​ដើម។

Billy បច្ចុប្បន្ន​មាន​វ័យ​៣១​​ឆ្នាំ​ហើយ ដោយ​កំពុង​លេង​នៅ​​ក្លឹប Dunkerque នៃ​លីគ​ទី​២​របស់​បារាំង​។ រដូវ​កាល​នេះ​គេ​លេង​បាន​៨​ប្រកួត​ហើយ ដោយ​រក​បាន​២​គ្រាប់​។ ឆ្នាំ​ដែល​គេ​ឡើង​ជើង​ខ្លាំង​បំផុត​នៅ​ឆ្នាំ​២០១៥ ដល់​ ២០១៨ ​ដែល​ពេល​នោះ​លេងនៅ​ក្លឹប Angers នៃ​លីគ​កំពូល​បារាំង​ ​ធ្លាប់​បង្ហាញ​ខ្លួន​បាន​៥៣​ប្រកួត​រក​បាន​៦​គ្រាប់​។ ​​

សម្រាប់​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ឡាវ​នេះ​គេ​​ទើប​តែ​ចូល​រួម​នៅ​ឆ្នាំ២០២១​នេះ​ប៉ុណ្ណោះ ពោល​គឺ​មិន​ទាន់​​បាន​​លេង​ឲ្យ​ជម្រើស​ជាតិ​ឡាវ​បាន​មួយ​​ប្រកួត​សោះ​តែ​ម្ដង​។ ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​១១​រូប​នេះ​បើ​មើល​ទៅ​​លើ​សមត្ថភាព​លេង​បច្ចុប្បន្ន​ហាក់​​មាន​ភាព​លេចធ្លោ​មិន​ធម្មតា​។ ​បើ​ចង់​ដឹង​ថា​តើ​គេ​ល្អ​កម្រិត​ណា​នោះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖

​ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម