ប្អូនៗដែលខ្សោយពិបាកតែងសេចក្ដី មកដឹងពីគន្លឹះតែងសេចក្ដីទាំងនេះ ធានាថាវិញ្ញាសាបែបណាក៏ធ្វើបាន

  • 2021-11-26 02:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នឹងខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះហើយ។ ដើម្បីជាការពង្រឹង និងលើកកម្ពស់ការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ ជាពិសេសផ្នែកសំណេរតែងសេចក្ដីប្រកបដោយគុណភាព និងប្រសិទ្ធភាពនោះ ថ្ងៃនេះ Sabay នឹងប្រាប់ពីពីគន្លឹះតែងសេចក្ដីទាំងនេះ ធានាថាវិញ្ញាសាបែបណាក៏ធ្វើបាន ពិសេសប្អូនៗសិស្សានុសិស្ស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ។

វិធីសាស្ត្រនៃការសរសេរតែងសេចក្ដីទាំងនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡារៀបចំចងក្រងឡើង ដើម្បីពង្រឹង និងលើកកម្ពស់ការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរជា ពិសេសផ្នែកសំណេរតែងសេចក្ដីប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្នុងនោះដែរ ឯកសារនេះក៏បានបង្ហាញពី បញ្ញត្តិនៃតែងសេចក្ដីប្រភេទនៃតែងសេចក្ដី វិធីសាស្ត្រក្នុងការធ្វើតែងសេចក្ដី និងឧទាហរណ៍គំរូនៃតែងសេចក្ដីមួយចំនួន ផងដែរ។

សូមចុចចូលលីងខាងក្រោមនេះដើម្បី ចូលទៅមើលឯកសារលំអិតដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ៖

https://drive.google.com/file/d/1OVwJn3ku_xc5Dad35GJv7zvVDoUIVHCm/view?fbclid=IwAR3pgTFbzwnthncCVyRPjdUQ-L07mZ6OIRMLGuK4ATmQHa6pCS-MAYZoih0

អត្ថបទដោយ៖ ស៊ូ អីន