Arteta ចង់​បាន​ Wenger មក​ជួយ​ខ្លួន​នៅ​ Arsenal

  • 2021-11-25 13:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្លឹប​ Arsenal លោក​ Mikel Arteta បាន​លើកឡើង​​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ​លោក​ចង់​បាន​លោក​ Arsene Wenger មក​ជួយ​ការងារ​លោក​នៅ​ក្លឹប​នេះ​ ​ដើម្បី​ឲ្យ​ក្លឹប​កាន់​តែ​ល្អ​ប្រសើរ​។

នៅ​ក្នុង​សន្និសីទ​ខាង​លើ​ Arteta ក៏​បាន​និយាយ​ផង​ដែរ​ថា​ លោក​ធ្លាប់​ជួប​ទាក់ទង​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​អតីត​អ្នក​ចាត់​ការ​ Arsenal រូប​នេះ​កំឡុង​ពេល​ទៅ​មើល​​រឿង​ Arsene Wenger: Invincible (រឿង​រៀបរាប់​ពី​ប្រវត្តិ​ Wenger ដឹក​នាំ​ Arsenal) កាល​រឿង​នេះ​​ចាក់​ផ្សាយ​ដំបូង​នៅ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

Arteta បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​ ដែល​បាន​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​ Wenger បែប​នេះ​ ដោយ​សង្ឃឹម​ថា​នឹង​យក​អ្នកចាត់​ការ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​រូប​នេះ​មក​ជិត​ខ្លួន​ ដើម្បី​ជួយ​ Arsenal នៅ​កាន់​តែ​ល្អ​។

យ៉ាង​ណា​ក្ដី​ Arteta មិន​បាន​បង្ហើបពី​តួនាទី​ ដែល​គេ​ចង់​ឲ្យ​ Wenger នៅ​ឡើយ​ទេ​ ទោះ​មាន​អ្នក​កាសែត​សួរ​នាំ​ក៏​ដោយ​ ដោយ​គេ​តប​ទៅ​វិញ​ថា​ ចង់​បាន​អតីត​អ្នកចាត់​ការ​មក​ Arsenal វិញ​ជា​ពិសេស​គឺ​នៅ​ជិត​ខ្លួន​ ជួយ​ការងារ​ខ្លួន​ផ្ទាល់​តែ​ម្ដង​។

បើ​យោង​តាម​ Daily Mail តាំង​ពី​ចាកចេញ​ Arsenal តាំង​ពី​ឆ្នាំ​២០១៨ មក​លោក​ Wenger មិន​ដែល​ជាប់​ពាក់ព័ន្ធ​ការងារ​ជា​មួយ​ក្លឹប​នេះ​ឡើយ​ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​លោក​បើក​ចិត្ត​ និង​ព្រម​ធ្វើ​ក្នុង​តួនាទី​​ជា​អ្នក​ប្រឹក្សា​យោបល់​ បើ​ក្លឹប​នេះ​ត្រូវ​ការ។​ បើ​ទាក់​នឹង​រឿង​ត្រលប់​មក​ដឹក​នាំ​ក្លឹប​វិញ​ លោក​តែង​បដិសេធ​រហូត​មក​៕

ប្រភព៖ Dailymail | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី