ស្ទាយ​លេង​របស់​គ្រូ​ថ្មី Man Utd គឺ ​Gegenpressing ​រត់​ដាច់​ជើង​ចោល​

  • 2021-11-26 02:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យល់​ព្រម​យក​លោក Ralf Rangnick ​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​មក​ដឹក​នាំ​ក្រុម​ហើយ ​ដោយ​មាន​រយៈ​ពេល​៦​ខែ​។

​ដំណឹង​នៃ​ការ​យក​លោក Rangnick ​មក​នេះ ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ខ្លាំង ព្រោះ​បុរស​វ័យ​៦៣​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​គ្រូ​បង្វឹក​ឆ្នើម​ម្នាក់ ​និង​កសាង​ប្រវត្តិសាស្ត្រ​ក្បួន​លេង​នៃ​បាល់ទាត់​អាល្លឺម៉ង់​កន្លង​ទៅ​ផង​ដែរ។ ​លោក Rangnick ​នេះ​មាន​ក្បួន​លេង​ផ្ទាល់​ខ្លួន​មួយ​ដែល​ត្រូវ​បាន​គេ​ស្ឡាល់​ថា Gegenpressing ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ខ្លាំង​នៅ​ក្នុង​វិស័យ​បាល់ទាត់​អាល្លឺម៉ង់ ​ហើយ​លោក Klopp ​និង Tuchel ក៏​កំពុង​ប្រើប្រាស់​ដែរ។

​អ្វី​ជា​ Gegenpressing ​ទៅ? ​លោក Rangnick ​ធ្លាប់​បាន​ពន្យល់​ថា​លោក​ដឹក​នាំ​ក្រុម​សាមញ្ញ​បំផុត​បើ​គិត​តាម​សាមញ្ញ​ទៅ។ ​ប្រសិន​បើ​អ្នក​ស្រលាញ់​បាល់ទាត់​តាម​ដាន​ច្បាស់​ប្រាកដ​ជា​ឃើញ​ក្បួន​នេះ​លេង​កាល​លោក Klopp ​នៅ​ដឹក​នាំ Dortmund ​មិន​ខាន ​ហើយ​បច្ចុប្បន្ន Liverpool ​ក៏​ដូច​គ្នា។ ​គេ​លេង​ដេញ​បាល់​ខ្លាំង ​មិន​ឱ្យ​បាត់​បាល់​យូរ​ទេ ​ហើយ​សម្រុក​ទៅ​មុខ​ក៏​លឿន​ផង​ដែរ។ នៅ​ពេល​កីឡាករ​បាន​បាល់ ​ត្រូវ​តែ​ដឹង​ថា​បោះ​ទៅ​ខាង​ណា ​មិន​ចាំ​បាច់​គិត​យូរ​ឬ​មើល​គ្នា​នោះ​ទេ។ ​ម្នាក់​បាន​បាល់ ​ម្នាក់​ទៀត​ឬ​កីឡាករ​ដទៃ ត្រូវ​តែ​ដឹង​ថា​ខ្លួន​ត្រូវ​រត់​ទៅ​ណា ​រត់​របៀបណា ​និង​ឱ្យ​លឿន​បំផុត។

កីឡាករ​ត្រូវ​លេង​ពេញ​៩០​នាទី ​រត់​និង​ប្រដេញ​បាល់​ជា​និច្ច ​មិន​អាច​បើក​ឱ្យ​ដៃ​គូ​លេង​និង​មាន​ពេល​គិត​យូរ​ឡើយ។ ​អ្វី​ដែល​លោក Rangnick ​ចូល​ចិត្ត​មួយ​ទៀត​នោះ​គឺ​បង្វឹក​កីឡាករ​ឱ្យ​ល្អ ឬ​ទិញ​មក​ថោក​តែ​លេង​ល្អ ​ជា​ជាង​ការ​ចំណាយ​រាប់​រយ​លាន​ផោន​ទិញ​កីឡាករ ​តែ​យក​មក​ទុក​ចោល៕

អត្ថបទ៖ វ៉ាន់ សាក់

អត្ថបទពេញនិយម