រថយន្ត Lexus LX600 លក់នៅជប៉ុន តម្លៃតែ ១០ម៉ឺនដុល្លារប៉ុណ្ណោះ

  • 2021-11-26 02:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​រថយន្ត SUV របស់​ Lexus គឺ LX600 ឆ្នាំ២០២២ ត្រូវបាន​ប្រកាស​ចេញជាផ្លូវការកាលពីខែតុលា ឆ្នាំ២០២១។ យ៉ាងណាមិញក្នុងពេល​ប្រកាស​ចេញ​ពេលនោះ Lexus មិនទាន់​បង្ហាញ​តម្លៃលក់​នៅឡើយ ប៉ុន្តែស្រាប់តែមាន​ប្រភព​មួយ​នៅជប៉ុន បាន​ទម្លាយ​ពីតម្លៃលក់​រថយន្តនេះ។

LX600 រចនាឡើងកាន់តែទាក់ទាញប្លែកជាមុន ដោយផ្នែកប៉ាណាខាងមុខនៃ មានរាងជាបន្ទាត់ដេក ត្រូវបានផ្លាស់ប្តូរពី LX570 ដែលជាសំណាញ់ តែរក្សាឡូហ្គូ L នៅទីតាំងដដែល និងមានចង្កៀងជាប្រភេទ LED រួមទាំងពិលកាង ធ្វើឱ្យរថយន្តប្រណីតនេះ មើលទៅកាន់តែមានអំណាច។ ផ្នែកខាងក្រោយ គឺមានដាក់អក្សរ Lexus នៅចំកណ្តាល រួមមានទាំងម៉ាក LX600 នៅខាងស្តាំផ្នែកខាងក្រោម។

រថយន្ត Iconic នេះ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។ វាបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច ECB, ចង្កូតកម្លាំងអេឡិចត្រិច (EPS), ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ Downhill Assist Control (ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត) និង Multi-terrain Monitor (ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើលឃើញស្ថានភាពជុំវិញរថយន្ត។

​ចំណែក​ផ្នែក​ខាងក្នុងរថយន្តគឺ​មាន ប្រព័ន្ធកម្សាន្តជា dual display ទំហំសរុប ១៩,៣អ៊ិញ ក្នុងនោះអេក្រង់ខាងលើ មានទំហំ ១២,៣អ៊ិញ និងខាងក្រោម ៧អ៊ិញ។ អេក្រង់ខាងលើបង្ហាញនូវមុខងារ navigation, audio controls និង Multi-Terrain Monitor ក្នុងអំឡុងបើកបរលើផ្លូវ off-road ក៏ដូចជារូបភាពកាមេរ៉ា។ ចំណែកអេក្រង់ខាងក្រោមយើងអាចកំណត់ការបិទបើកម៉ាស៊ីនត្រជាក់ និងអេក្រង់ជំនួយដល់ការបើកបរសម្រាប់មុខងារ Multi Terrain Select ជាដើម។

ថ្មីៗនេះ មានវេបសាយ​ជប៉ុនមួយ​ឈ្មោះ Creative 311 បាន​ទម្លាយ​នូវ​តម្លៃ​លក់​រថយន្ត Lexus LX600 ក្នុងទីផ្សារ​ប្រទេស​ជប៉ុន ដោយ​មាន​តម្លៃតាម option ចំនួន៣ រួមមាន៖

-option Base: តម្លៃប្រហែល ១០៨ ៣៩៤ដុល្លារ

-option Off-Road: តម្លៃប្រហែល ១១១ ៨៧០ដុល្លារ

-option Executive: តម្លៃ​ប្រហែល ១៥៦ ១០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សំភី