មធ្យោបាយធ្វើដំណើរមួយមិនអាចខ្វះបាននៅជប៉ុន ធ្វើឱ្យចរាចរណ៍មានសណ្ដាប់ធ្នាប់ល្អខ្លាំង

  • 2021-11-26 02:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការធ្វើដំណើរប្រចាំថ្ងៃនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករដូចជាទីក្រុងតូក្យូនៃប្រទេសជប៉ុន នោះប្រាកដជាមានការលំបាកនិងមានភាពស្មុគស្មាញហើយមើលទៅ។ រាជរដ្ឋាភិបាលជប៉ុនបានកំណត់យកការប្រើប្រាស់រថភ្លើងធ្វើជាមធ្យោបាយធ្វើដំណើរសាធារណៈមួយសម្រាប់ប្រទេសរបស់ខ្លួន។ រថភ្លើងមានសារៈសំខាន់បំផុតក្នុងការជួយសម្រួលការធ្វើដំណើរប្រៀបដូចជាសរសៃឈាមដែលភ្ជាប់ការធ្វើចរាចរណ៍ទាំងមូលនៅក្នុងប្រទេសជប៉ុន។

មធ្យោបាយធ្វើដំណើរសាធារណៈមួយនេះត្រូវបានប្រើប្រាស់ជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃជាពិសេសនៅក្នុងទីក្រុងធំៗដូចជាតូក្យូ អូសាកានិងក្យូតុជាដើម។ រថភ្លើងបានផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ឆ្ពោះទៅកាន់ទីកន្លែងដែលពួកគេចង់ទៅប្រកបដោយសុវត្ថិភាព។

ម៉្យាងវិញទៀត ការជិះរថភ្លើងគឺចំណាយពេលវេលាខ្លី និងចំណាយថវិកាតិចបើប្រៀបធៀបជាមួយឡានផ្ទាល់ខ្លួនឬតាក់ស៊ីជាដើម។ រថភ្លើងមានភាពប្រាកដប្រជានិងមានភាពទៀងទាត់ខ្លាំងណាស់ទៅលើការកំណត់ម៉ោងចាកចេញ និងម៉ោងទៅដល់គោលដៅ។ ប្រហែលវាក៏ជាហេតុផលមួយ ដែលធ្វើឲ្យកើតមាននូវទម្លាប់នៃការគោរពពេលវេលាយ៉ាងតឹងរុឹងនៅក្នុងសង្គមជប៉ុនផងដែរ ៕

ប្រភព៖ Japan Foundation Asia Center, Phnom Penh

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន