សិង្ហបុរី និងម៉ាឡេស៊ី បើកព្រំដែនដីគោក​សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ដោយមិនធ្វើចត្តាឡីស័ក

  • 2021-11-26 03:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី នឹងដាក់ឱ្យដំណើរការផ្លូវធ្វើដំណើរដោយមិនបាច់ធ្វើចត្តាឡីស័កនៅច្រកព្រំដែនដីគោករបស់ពួកគេសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រប់ដូស។

ផ្លូវធ្វើដំណើរតាមផ្លូវគោកក្នុងដំណាក់កាលទី១ នេះនឹងត្រូវបានអនុវត្តចំពោះប្រជាពលរដ្ឋ អ្នករស់នៅអចិន្ត្រៃយ៍ ឬអ្នកកាន់លិខិតឆ្លងដែនរយៈពេលវែងនៃប្រទេសដែលខ្លួនអនុញ្ញាតិឱ្យចូលទៅក្នុងប្រទេសនេះដើម្បីទៅលេងក្រុមគ្រួសាររបស់ពួកគេ។

ប្រទេសសិង្ហបុរីដែលមានប្រជាជនចំនួន ៥,៤៥លាននាក់នោះមានការពឹងផ្អែកយ៉ាងខ្លាំងលើជនជាតិម៉ាឡេស៊ីដែលរស់នៅក្នុងរដ្ឋ Johor នៅភាគខាងត្បូងដែលធ្វើការងារជាបុគ្គលិកអាជីវកម្មចាប់ពីភោជនីយដ្ឋានរហូតដល់ការផលិតកម្មឧបករណ៍អេឡិចត្រូនិក៕

ប្រភព៖ CNA   ប្រែសម្រួល៖ សៀនហួរ