ស្រីអ៊ីត និងនូ សុវត្ថិធីតា និយាយគ្នារឿងគូស្រករ ដោយថា"ប្រុសខ្លះចប់ តទៅ​មិនបាច់យកប្ដី"!

  • 2021-11-26 03:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងក្រុមនាយពាក់មី គឺអ្នកនាង សេន ចន្ដា ហៅស្រីអ៊ីត បានបង្ហាញពីភាពជាម្ចាស់ការលើខ្លួនឯងដោយសុខចិត្ដដើរតួប្រុសផង និងស្រីផង ដើម្បីផ្ដល់ក្រីសុខដល់កូនៗ ដោយមិនបាច់មានមនុស្សប្រុស ឬស្វាមីតទៅទៀតទេ។ ការ្យនេះ បានធ្វើអ្នកគាំទ្រ និងមិត្ដសិល្បៈដែលរស់នៅក្នុងស្ថានភាពមេម៉ាយដូចគ្នានោះ បន្ទរលើអ្វីដែលស្រីអ៊ីត លើកឡើងនេះ។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ នាថ្ងៃទី២៦ ខែវិច្ឆិកា នេះ ស្រីអ៊ីត និយាយថា ធ្វើជាមនុស្សស្រី ដើរតួប្រុសផង ស្រីផង មានអីមិនល្អ ខំរកលុយដើម្បីពុក-ម៉ែ តទៅមិនបាច់យកប្ដី។ តាមរយៈសារដែលបានបង្ហោះនេះ គេឃើញតារាចម្រៀង នូ សុវត្ថិធីតា ក៏បានចូលនិយាយតបថា”ដូចគ្នាប៉ិ”។

បន្ទាប់ពីទទួលComment នេះ ស្រីអ៊ី ក៏ឆ្លើយវិញថា៖”ចាស…កុំយកប៉ិ ប្រុសខ្លះល្អ ប្រុសខ្លះចប់”។ រីឯ នូ សុវត្ថិនា វិញក៏ឆ្លើយតបភ្លាមថា៖”ចាស ប៉ិ…លែងយកហើយ”។ ទោះជាយ៉ាងគិតត្រឹមម៉ោង១០ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះ Sabay មិនទាន់អាចទាក់ទងអ្នកមេម៉ាយសាច់សខ្ចី និងជាតារាមានល្បីនៅក្នុងសង្គមសិល្បៈទាំងពីរនេះ ដើម្បីសាកសួរលម្អិតនៅឡើយទេ។

សូមរំលឹកថា កាលពីដើមឆ្នាំ២០១៦ តារាកំប្លែងក្រុមនាយពាក់មីរូបនេះ បានលែងលះជាមួយស្វាមី។ ក្នុងការលែងលះនោះ នាងសុខចិត្តប្រគល់ទ្រព្យសម្បត្ដិភាគច្រើនទៅខាងស្វាមី ដើម្បីជាថ្នូរទទួលបានកូនស្រីមកគ្រប់គ្រង។ បច្ចុប្បន្នកូនស្រីនោះធំពេញរូបពេញរាង មើលទៅស្រស់ស្អាតខ្លាំងណាស់ ហើយត្រូវនាងជ្រោងឲ្យទទួលបានការងារសិល្បៈ និងធ្វើជាទូតសុឆន្ទះឲ្យក្រុមហ៊ុនមួយទៀតផង៕

ជិន សុភ័ក្ដ្រ