ក្មេងៗវ័យស្របាលគ្នាពេញទារលុយម្ដាយចាយតែ ម៉ានីកា សម្ញែងរថយន្ដថ្មីដែលជាញើសឈាមផ្ទាល់ខ្លួន!

  • 2021-11-26 06:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថានាងតូច ម៉ានីកា ជាសិល្បការិនីរលកក្រោយមួយរូបដែលមានវ័យក្មេងខ្ចីបំផុត ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនតាមរយៈស្នាដៃសម្ដែងជាច្រើនក្នុងរឿងភាគខ្មែរ ដែលផ្ដល់ឱកាសឱ្យនាងមានលទ្ធភាពរកប្រាក់រាប់ពាន់ដុល្លារតាំងពីក្មេងវ័យបែបនេះ។

ជាទូទៅក្មេងៗនៅវ័យស្របាលគ្នានឹង ម៉ានីកា កំពុងពេញលាដៃសុំលុយម្ដាយទិញរបស់របសលេង ឬអាហារញុំាផ្សេងៗ ប៉ុន្តែបើក្រឡេងមកមើលនាងតូចនេះវិញគឺនាងមានសមត្ថភាពអាចរកលុយខ្លួន ឯងតាំងពីវ័យប៉ុននេះទៅហើយ។ មិនតែប៉ុណ្ណោះនាងតូចគួរឱ្យស្រលាញ់រូបនេះ ថែមទាំងមានលទ្ធភាព ទិញរថយន្ដផ្ទាល់ខ្លួនទៀតផង។

ដោយកាលពីថ្មីៗនេះ ម៉ានីកា ទើបតែសម្ញែងរថយន្ដថ្មីរបស់នាងនៅលើបណ្ដាញសង្គម ដែលរថយន្ដថ្មីនេះមានស្លាកលេខឈ្មោះនាងផ្ទាល់តែម្ដង ជាហេតុធ្វើឱ្យគ្រប់គ្នាស្ញើចសរសើនាងយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់នាង។

យ៉ាងណាមិញដោយផ្អែកលើសមត្ថភាព ទេពកោសល្យប៉ិនប្រសប់របស់នាង ម៉ានីកា ធ្លាប់ត្រូវបាន អ្នកស្រី ទូច បុផ្ផា បានលើកឡើងថាតារាសម្ដែងវ័យក្មេងរូបនេះអាចក្លាយជាតារាសម្ដែងឆ្នើមប្រចាំ ទ្វីបអាស៊ីនៅ ៤ទៅ៥ឆ្នាំខាងមុខទៀត។

រម្លឹកផងដែរថា ម៉ានីកា អាចប្រើវ័យ៤ឆ្នាំរបស់នាង ឆក់បេះដូងអ្នកគាំទ្រ ហើយត្រូវបានមហាជនផ្ទុះ ស្គាល់នាងយ៉ាងច្រើនតាមរយៈវីដេអូចម្រៀងរបស់នាង នឹងវីដេអូសម្ដែងឃ្យូតជាច្រើនផងដែរ។ រហូតនាងតូចមានឳកាសអាចបម្លាស់ខ្លួនចាប់អាជីពជាតារាសម្ដែងប្រកបដោយសមត្ថភាពដែលធ្វើ ឱ្យទស្សនិជនស្គាល់កាន់តែខ្លាំងឡើងនៅក្នុងរឿង "អ្នកម៉ាក់វ័យក្មេង” ជាតួអង្គឈ្មោះ នីរ័ត្ន

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម