ក្រុម​កង់​ខេត្ត​កំពត​ តាំង​ចិត្ត​មោះមុត​ដើម្បី​ប្រជែង​មេដាយ​ WURKZMTBSeries នៅ​កំពង់ស្ពឺ

  • 2021-11-26 07:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ក្រុម​កង់​ខេត្ត​កំពត​ បាន​ហ្វឹកហាត់​ និង​តាំង​ចិត្ត​មោះមុត​រួចរាល់​សម្រាប់​ប្រជែង​រក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​ WURKZMTBSeries ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់​ស្ពឺ​ នៅ​ថ្ងៃ​អាទិត្យ​។​

រូបភាពរបស់លោក ទូច ថាច

លោក​ ទូច​ ថាច​ តំណាង​ក្រុម​កង់​ខេត្ត​កំពត​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​ប្រកួត​នៅ​កំពង់ស្ពឺ​លើក​នេះ​កីឡាករ​ កីឡា​ការិនី​ម្នាក់ៗ​គឺ​បាន​ត្រៀម​រួចរាល់​ហើយ។​ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​ក្រុម​ទាំង​២២​នាក់​នេះ​មាន​ទឹក​ចិត្ត​មោះមុត​ល្អ​មិន​ថា​បច្ចេកទេស​ និង​ស្មារតី​ប្រកួត​ប្រជែង​ទេ​ពោល​រង់ចាំ​តែ​ថ្ងៃ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។​

រូបភាពរបស់លោក ទូច ថាច

តំណាង​ក្រុម​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ លោក​ក៏​ដូច​ជា​ក្រុម​ទាំង​មូល​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​មាន​ព្រឹត្តិការណ៍​ប្រណាំង​កង់​ WURKZMTBSeries​ នេះ​ឡើង។​ កម្មវិធី​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ដល់​ការ​បន្ថែម​​ពិសោធ​ ពង្រឹង​សមត្ថភាព​ កីឡាករ​ កីឡា​ការិនី​ចូលរួម​ និង​ជា​ការ​លើក​ស្ទូយ​វិស័យ​កីឡា​ជិះ​កង់​នេះ​ឲ្យ​កាន់​តែ​រីក​សុះសាយ។​ តាម​រយៈ​បទ​ពិសោធ​នៃ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឲ្យ​ធនធាន​កីឡាករ​ជិះ​កង់​រឹតតែ​រីកចម្រើន​ឈាន​ដល់​ការ​ប្រជែង​កម្រិត​អន្តរជាតិ​ផង​ដែរ។​

រូបភាពរបស់លោក ទូច ថាច

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ WURKZMTBSeries ​ឬ​ការ​ប្រណាំង​កង់​ភ្នំ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី២៨​ ខែ​វិច្ឆិកា​ ២០២១​ នៅ​ភ្នំ​ជាល​ក្នុង​ខេត្ត​កំពង់ស្ពឺ។​ ចំពោះ​ក្រុម​កង់​ខេត្ត​កំពត​នឹង​ទៅ​ចូលរួម​ទាំង​២២នាក់​ក្នុង​n:មាន​កីឡា​ការិនី​២ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​