មានអីប្លែកភ្នែកខ្លះ? កម្មវិធីប្រឡងចម្រៀង BEAT THE BEST វិលមកវិញហើយ

  • 2021-11-27 08:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយខនខានចេញបេសកកម្មផលិតកម្មវិធីខ្នាតអន្តរជាតិមួយរយៈធំដោយសារកូវីដ ឥឡូវនេះ ហង្សមាស ដែលជាទូរទស្សន៍ដ៏លេចធ្លោខាងផលិតកម្មវិធីធំៗលំដាប់ពិភពលោក បានចេញប្រកាសជាផ្លូវការនូវការចាប់ផ្តើមចាក់ផ្សាយកម្មវិធីប្រលងចម្រៀងដ៏ធំលំដាប់ពិភពលោកថ្មីមួយទៀតគឺ BEAT THE BEST ដែលនឹងចាក់ផ្សាយជូនទស្សនានូវសប្តាហ៍ដំបូងនៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ នេះហើយ។

Trailer ផ្សព្វផ្សាយថ្មីចុងក្រោយបំផុតដែលទើបនឹងបង្ហោះកាលពីព្រឹកមិញនេះ នៅលើទំព័រផ្លូវការ របស់ទូរទស្សន៍ ហង្សមាស HDTV បានញ្ចេញនូវឈុតសកម្មភាពខ្លះរបស់បេក្ខជន និងគណៈកម្មការ ដ៏ល្បីទាំង ៤រូប នៅក្នុងវគ្គដំបូងដែលត្រៀមនឹងចាក់ផ្សាយនេះ។

លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក នីកូ កញ្ញា ផន ស្រីខួច បានរំលេចខ្លួនយ៉ាងលេចធ្លោក្នុងនាមជាគណៈកម្មការដែលមានសិទ្ធកំណត់លើជោគវាសនាបេក្ខជនដែល «អាច ឬ មិនអាច» បន្តទៅមុខទៀតបាន។

តាមប្រភពជិតដិតនឹងអ្នកផលិតកម្មវិធីបានឲ្យដឹងថា ទស្សនិកជននឹងប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST នេះ ព្រោះគ្រប់វគ្គប្រកួតសុទ្ធតែប្លែក ខុសពីកម្មវិធីផ្សេងៗ ហើយគ្រប់យ៉ាងនៅក្នុងកម្មវិធីនេះគឺធ្វើឡើងយ៉ាងល្អិតល្អន់ និយាយរួមគឺកម្មវិធី កម្រិតពីភពលោក គុណភាពក៏ត្រូវតែតាមហ្នឹងដែរ៕

រង់ចាំទស្សនាទាំងអស់គ្នានៅដើមខែក្រោយនេះ៖

https://fb.watch/9xtnjoBEz7/

អត្ថបទ៖ In Sopheng