ក្នុងពេលដ៏ខ្លី វីរុសកូវីដបំប្លែងថ្មី «អូមីក្រុង» កំពុងបន្លាចពិភពលោកជាថ្មី បានរាលដាលជាង ១០ប្រទេសហើយ
- 2021-11-27 08:16:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងពេលដ៏ខ្លី វីរុសកូវីដបំប្លែងថ្មី «អូមីក្រុង» កំពុងបន្លាចពិភពលោកជាថ្មី បានរាលដាលជាង ១០ប្រទេសហើយ
ចន្លោះមិនឃើញ
តាមរបាយការន៍របស់អង្គការសុខភាពពិភពលោក នាថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០២១ នេះបានចេញសេចក្ដីប្រកាស ដោយបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron) ។
វីរុសបំប្លែងថ្មីនេះ វាជាប្រភេទមេរោគដែលឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។ ក្នុងនោះប្រភពរកឃេីញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃេីញនៅប្រទេសបុតស្វាណា (Botswana), ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។ ថ្មីៗនេះទៀតរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងកំពុងរកឃេីញដែរនៅប្រទេសដទៃទៀតដូចជា អ៊ុីស្រាអែល អង់គ្លេស បែលហ្សិក ។
សូមបញ្ជាក់ថា គិតរហូតពេលនេះអង្គការសុខភាពពិភពលោកបានរកឃេីញមេរោគបំលែងថ្មីដែលព្រួយបារម្ភចំនួន៥ប្រភេទគឺ អាល់ហ្វា បេតា ហ្កាម៉ា ដែលតា និង អូមីក្រុង ៕