មិនឲ្យខកចិត្តទេ! MV ផ្លូវការបទ "វីរនារី (Top Of The Lady)” របស់ ទេព បូព្រឹក្ស ចេញមកអង្រួន​ YouTube ហើយ

  • 2021-11-27 12:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយរង់ចាំអស់រយៈពេល​ជា​យូរ ពេល​នេះ MV ថ្មី​របស់ តារា​ចម្រៀង​ទេព បូព្រឹក្សបាន​ចេញ​ផ្សាយជា​ផ្លូវការហើយ លើ YouTube Channel DIT WAY

នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧យប់ គឺជា​ពេល​កំណត់​ដែលវីដេអូបទ "វីរនារី (Top Of The Lady)” បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ តប​តាម​ការ​ទន្ទឹង​រង់ចាំរបស់អ្នកគាំទ្រជា​ច្រើននាក់។

វីដេអូ​បទ​នេះ ពិតជា​មិនធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹម ដោយសារទាំងការរៀបចំគ្រប់ប្លង់ និងការ​តុបតែងខ្លួន​ទាំង ទេព បូព្រឹក្ស ទាំងក្រុមសម្ដែងទាំងមូលពិតជាចេញមកឥតខ្ចោះបែបប្រពៃណីបុរាណចំតួ ប៉ុន្តែ​បង្កប់ភាពរឹងមាំ ជាទីពេញចិត្តបំផុត។

ទស្សនាវីដេអូដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម