ថាមែនៗ! គ្រាន់តែចាក់ផ្សាយរឿង "Intern ស្នេហ៍" មួយភាគចប់ភ្លាម ម្នាក់ៗលាន់មាត់ថាល្អមើលគ្រប់គ្នា

  • 2021-11-30 03:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ ខណៈដែល Dove ទើបតែចាក់ផ្សាយរឿង Intern ស្នេហ៍ ភាគមួយចប់ភ្លាម ផេកផ្លូវការរបស់ Dove ទទួលបានការសរសើរថារឿងភាគនេះល្អមើល និងទទួលបានការគាំទ្រយ៉ាងច្រើនមិនថា Like Share និង Comment ដែលសុទ្ធតែបង្ហាញពីការចូលចិត្តសាច់រឿង សរសើរតួអង្គក្មេងស្អាត លេងសម និងមានឈុតមនោសញ្ចេតនាទាក់ទាញគួរឲ្យចង់តាមដានថែមទៀត។

ឈុតឆាកនីមួយៗ កាន់តែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជក់ចិត្តដិតអារម្មណ៍ អន្ទះសាចង់តាមដានទស្សនាភាគបន្ត នៅពេលដែលខ្សែរឿងភាគទី១នេះ បានបញ្ចប់នៅត្រង់ឈុតតួឯកស្រី និងតួឯកប្រុសកំពុងចាប់ផ្តើមបង្កើតមនោសញ្ចេតនាជាមួយគ្នា ដែលមានឆ័ត្រជាវត្ថុបញ្ចាំចិត្ត!

ចង់ដឹងថា នឹងមានអ្វីកើតឡើងនូវភាគបន្តទេ ចង់ដឹងថាតើស្នេហា និងការងាររបស់តួអង្គទាំងពីជួបឧបសគ្គអ្វីខ្លះ? ហើយភាគទី 2 កាន់តែល្អមើលយ៉ាងណា? សូមកុំខកខានឲ្យសោះ ចូលទៅទស្សនានៅក្នុង Facebook និង YouTube ផ្លូវការរបស់ Dove និងចូលរួមផ្ដល់មតិយោបល់លើខ្សែរឿងនេះផង ដើម្បីឲ្យ Admin ចាក់ផ្សាយភាគបន្តឆាប់ៗ។ Intern ស្នេហ៍ ជាប្រភេទរឿងភាគបែបមនោសញ្ចេតនាមាន 4ភាគ ដែលផលិត និងចាក់ផ្សាយនៅក្នុងឆ្នាំ ២០២១ដោយសាប៊ូកក់សក់ Dove ដែលបង្ហាញពីស្នេហានៅកន្លែងការងារ រវាងនារីហាត់ការស្រស់ស្អាត និងអ្នកគ្រប់គ្រងកំលោះសង្ហា នៅក្នុងក្រុមហ៊ុនស្ថាបត្យកម្មមួយ ដែលមានទាំងឈុតមនោសញ្ចេតនាផ្អែមល្ហែម លាយជាមួយឈុតឆាកសំណើចដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។

នៅក្នុងខ្សែរឿងនេះ ក៏មានបង្ហាញពីគុណប្រយោជន៍នៃផលិតផលថ្មី សាប៊ូកក់សក់ Dove Anti-Hair Fall ថ្មី ជាសាប៊ូកក់សក់ជែលមានបច្ចេកវិជ្ជា Micellar និង Calcium Complex ជួយឲ្យសរសៃសក់រឹងមាំ កាត់បន្ថយសក់ជ្រុះ 98% និងធ្វើឲ្យសក់ទន់រលោង ចេញក្រៅផ្ទះដោយមានភាពជឿជាក់ លែងបារម្ភពីបញ្ហាសក់ជ្រុះ។ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ត្រូវប្រើជាឈុតកក់ និងបន្ទន់ Dove Anti Hairfall រាល់ពេលកក់សក់៕

ដើម្បី​ទស្ស​នា​វីដេអូ សូម​ចុច​ Link ខាងក្រោមនេះ៖

https://www.facebook.com/watch/?v=242129821343526

អត្ថបទពេញនិយម