ភ្នំពេញ ផ្អាក ការងារ អាជីវកម្ម និងការជួបជុំមនុស្សលក្ខណៈឯកជន ដែលងាយឆ្លងកូវីដ-១៩ រយៈពេល៧ថ្ងៃ
- 2021-11-29 11:36:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញ ផ្អាក ការងារ អាជីវកម្ម និងការជួបជុំមនុស្សលក្ខណៈឯកជន ដែលងាយឆ្លងកូវីដ-១៩ រយៈពេល៧ថ្ងៃ
ចន្លោះមិនឃើញ
អម្បិញមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សកម្មភាពការងារនិងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នោះរួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក។
ចំពោះការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដូចជា ការរៀបអាពាពិពាហ៍ បុណ្យ ពិធីសាសនានានាគឺមិនឲ្យលើសពី៥០នាក់៕
ខាងក្រោមនេះជាសេចក្ដីប្រកាសទាំងស្រុង៖