លានៗហ្មង! ថៅកែ Galaxy Navatra បរិច្ចាគថវិកាខ្ទង់លានដុល្លារដល់ឡាវ ក្នុងពិធីជប់លៀងថ្នាក់នាយករដ្ឋមន្ដ្រីយប់មិញ

  • 2021-11-30 02:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួបផ្លូវរដ្ឋរវាងកម្ពុជា និងឡាវ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ទទួលបានផ្លែផ្កាខាងចំណងការទូតគួរឲ្យកត់សម្គាល់ រហូតដល់មានពិធីជប់លាងដ៏មហាកិត្ដិយសមួយកើតឡើងសម្រាប់នាយករដ្ឋមន្ដ្រីឡាវលោក ផាន់ខាំ វីផាវ៉ាន់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងឱកាស នៃជំនួបផ្លូវរដ្ឋ និងពិធីជប់លាងនោះ ស្រាប់តែលេចដំណឹងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន២លានដុល្លារអាមេរិក ដល់នាយករដ្ឋមន្ដ្រីឡាវ តាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ​សម្ដេចតេជោ ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅ​ប្រទេសនោះ ខណៈដែលកម្ពុជាបានបើកប្រទេសឡើងវិញហើយនោះ។

តាមរយៈគណនីFacebook នាយកគ្រប់គ្រងផលិតកម្មGalaxy Navatra លោក យឹម តាស្រង់ បានបង្ហោះសារខ្លីមួយថា៖”រាត្រីនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគទឹកប្រាក់២លានដុល្លារដល់នាយករដ្ឋមន្ដ្រីឡា តាមរយៈប្រមុខរាជរដ្ឋាភិបាល។ មេខ្ញុំ…តែងតែគោរពចូលរួមជាមួយរាជរដ្ឋាភិបាលជានិច្ច”។

គេសង្កេតឃើញ ម្ចាស់ផលិតកម្មGalaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការងារមនុស្សធម៌ជាចម្រើន។ ក្នុងនោះ លោកបានបរិច្ចាគនូវទឹកប្រាក់ខ្ទង់លានដុល្លារចំនួន៣លើក ជាប់គ្នាក្នុងរយៈពេលចុងក្រោយនេះ គឺលើកទី១ បរិច្ចាគសម្រាប់ជួយប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ ទី២បរិច្ចាគសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ហើយការបរិច្ចាគធំលើកទី៣ គឺសម្រាប់មនុស្សធម៌អន្ដរជាតិ ពោលគឺជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសឡាវ ដោយការបរិច្ចាគទាំងនេះធ្វើឡើងតាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ចំនួន ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ។ កាពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម