វី សម្ភស្ស ​ប្រាក់​រង្វាន់​៣លាន​ដែល​ឈ្នះ​នេះ​គឺ​យក​ទៅ​...​

  • 2021-11-30 02:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ វី ​សម្ភស្ស​ ថា​ប្រាក់​រង្វាន់​៣លាន​ដែល​ទើប​ឈ្នះ​នេះ​គឺ​សន្សំ​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ​ និង​មួយ​ចំណែក​យក​ទៅ​ជូន​ម្ដាយ។​

សម្ភស្ស (ខៀវ) រូបភាពផ្ដល់ជូន

កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ទូច​ ដេវីត​ មក​លើក​នេះ​គឺ​ប្លែក​ទាំង​កម្លាំង​ និង​បច្ចេកទេស​គឺ​ធ្វើ​បាន​ល្អ​ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួនពិបាក​ខ្លះៗ​ដែរ​ក្នុង​ការ​យក​ឈ្នះ​នៃ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​លាន។​

សម្ភស្ស (ខៀវ) រូបភាពផ្ដល់ជូន

អ្នក​ប្រដាល់​ត្រកូល​ ​វី​ រូប​នេះ​បន្ថែម​ថា​ ចំពោះ​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​៣លាន​នេះ​មួយ​ចំនួន​សន្សំ​ទុក​សម្រាប់​ខ្លួន​ឯង​ដែល​ត្រូវ​ប្រើ​ពេល​ខាង​មុខ​ណា​មួយ​ និង​ប្រាក់​មួយ​ចំនួន​ទៀត​ជូន​ម្ដាយ​សម្រាប់​ដោះ​ស្រាវ​ជីវភាព។​ សម្ភស្ស​ សំណូម​ពរ​ដល់​បណ្ដា​ក្រុមហ៊ុន​ឲ្យ​ជួយ​ដល់​សហព័ន្ធ​ដើម្បី​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​ផ្សេងៗ​ងាយ​ស្រួល​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ឲ្យ​មាន​បទ​ពិសោធ​កាន់​តែ​ច្រើន។​

សម្ភស្ស (ខៀវ) រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ កីឡាករ​ វី ​សម្ភស្ស​ បាន​យក​ឈ្នះ​កីឡាករ​ ទូច​ ដេវីត​ ក្នុង​កម្មវិធី​ប្រដាល់​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​៣លាន​រៀល​របស់​សហព័ន្ធ​ប្រដាល់​សកល​ កាល​ពី​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ ២០២១​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី