ចិន ផ្តល់វ៉ាក់សាំង ១ពាន់លានដូស និងបញ្ជូនអ្នកជំនាញសុខាភិបាល ជាង១ពាន់នាក់ទៅទ្វីបអាហ្រ្វិក

  • 2021-11-30 03:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិន នឹងធ្វើការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១ពាន់លានដូស ទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ក្រោយមានការរកឃើញនៃវីរុសបំប្លែងថ្មីឈ្មោះ អូមីក្រុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

នាពេលកន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង ក៏ធ្លាប់បានផ្តល់វ៉ាក់សាំងចំនួនជិត ២០០លានដូសរួចមកហើយ ទៅកាន់ទ្វីបអាហ្វ្រិក ដែលទិន្នន័យពលរដ្ឋបានចាក់វ៉ាក់សាំងមានចំនួនតិចតួចនៅឡើយ ស្របពេលមានការរកឃើញវីរុសបំប្លែងថ្មី ដ៏គួរឱ្យព្រួយបារម្ភ។

ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី អូមីក្រុង ដែលជាហានិភ័យថ្មីមួយទៀតសម្រាប់ប្រទេសនានានៅលើសកលលោក ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយថា ប្រទេសខ្លួន នឹងបញ្ជូនអ្នកជំនាញផ្នែកសុខាភិបាលប្រមាណ ១៥០០នាក់ ទៅកាន់ទ្វីបអាហ្វ្រិក៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី