កំពូលកាក់ Metaverse ចំនួន៣ អាចពេញនិយមក្នុងឆ្នាំ២០២២

  • 2021-11-30 06:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោកសឹងគ្របដណ្ដប់ដោយបច្ចេកវិទ្យា ហើយសូម្បីជីវភាពរស់នៅបច្ចុប្បន្ន ក៏ត្រូវបានវិវឌ្ឍទៅដល់កម្រិតមួយផ្សេងទៀត នោះគឺពិភពនិម្មិត្ត Metaverse។ ដែលនៅពិផពនោះ មនុស្សមានកម្មសិទ្ធដីធ្លី ផ្ទះ មានហាងផ្ទាល់ខ្លួន ពួកគេអាចដើរលេង ឬជួញដូរជាដើម ដែលអ្វីៗទាំងនោះ ត្រូវបានតំណាងដោយតួអង្គជាតុក្កតា (Avatar) និង Animation ផ្សេងៗ។

ហើយនៅក្នុងពិភពទាំងនោះ មានកាក់គ្រីបតូ៣ ដែលនឹងអាចពេញនិយមប្រើប្រាស់ក្នុង Metaverse នាឆ្នាំ២០២២។

១. កាក់គ្រីបតូ Sand វាត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ នៅក្នុង Metaverse The Sandbox ដែលគេស្គាល់ថាជាកន្លែង ពិភពនិម្មិតអាចចូលទៅលេង សាងសង់ ផ្សព្វផ្សាយ... ឧទាហរណ៍បង្កើតជាកន្លែងកម្សាន្ត ឬកម្មវិធីប្រគុំតន្ត្រីជាដើម។

បច្ចុប្បន្ន កាក់ Sand កំពុងមានតម្លៃ ៦,៨៦ដុល្លារ ក្នុង១កាក់ និងមានតម្លៃមូលធនទីផ្សារដល់ទៅ ៦,២ពាន់លានដុល្លារ គិតត្រឹម ព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០២១។

២. កាក់គ្រីបតូ Mana វាត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ នៅក្នុង Metaverse Decentraland ដែលគេស្គាល់ថាជាកន្លែង ពិភពនិម្មិតមានទ្រព្យសម្បតិ្តឌីជីថលជាច្រើនដូចជា ដីធ្លី អចលនទ្រព្យ សម្លៀកបំពាក់សម្រាប់ Avatar និងជាទីផ្សារដ៏ធំផងដែរ។

បច្ចុប្បន្ន កាក់ Mana កំពុងមានតម្លៃ ៤,៦៩ដុល្លារ ក្នុង១កាក់ និងមានតម្លៃមូលធនទីផ្សារដល់ទៅ ៨,៥ពាន់លានដុល្លារ គិតត្រឹម ព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០២១។

៣. កាក់គ្រីបតូ ILV វាត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ នៅក្នុង Metaverse Illuvium ដែលគេស្គាល់ថាជាកន្លែង ពិភពនិម្មិតបែបផ្សងព្រេង ដោយអ្នកប្រើប្រាស់អាចចូលទៅធ្វើដំណើរ ប្រយុទ្ធ និងមើលទេសភាពស្អាតជាច្រើនផងដែរ។

បច្ចុប្បន្ន កាក់ ILV កំពុងមានតម្លៃ ១៧៦៩ដុល្លារ ក្នុង១កាក់ មានតម្លៃមូលធនទីផ្សារ ១,១ពាន់លានដុល្លារ គិតត្រឹម ព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០២១។

គួរបញ្ជាក់ថា ដំណឹងនេះនេះមិនមែនជាការណែនាំឱ្យជួញដូរកាក់គ្រីបតូនោះទេ ត្បិតវាមានហានិភ័យខ្ពស់សម្រាប់ការវិនិយោគ តែជាការស្វែងយល់បន្ថែមប៉ុណ្ណោះ ឬជាទុនបន្ថែមមុនឈានដល់ការជួញដូរក្នុងវិស័យនេះ៕

ប្រភព៖ thevrsoldier

អត្ថបទ៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី