មកស្គាល់បុរស៤នាក់ ដែល​នៅពីក្រោយភាពអស្ចារ្យ របស់ ទេព បូព្រឹក្ស កាលពីប៉ុន្មានថ្ងៃមុន!

  • 2021-12-01 02:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនទាន់អស់ចំហាយល្បី និងការកោតសរសើរពីសំណាក់មហាជន លើMV មួយក្រោមចំណងជើងថា”វីរៈនារី” ដែលទេព បូព្រឹក្ស ចាយលុយអស់៦០០លានរៀល ស្រាប់តែថ្ងៃនេះមានគេទម្លាយថា នៅពីក្រោយភាពអស្ចារ្យ នៃការច្នៃម៉ូដឈុតធំៗនោះ គឺមានបុរសចំនួន៤នាក់។

ចាប់តាំងពីការប្រកាសរបស់ទេព បូព្រឹក្ស ថានឹងផលិតMV នេះឡើង រហូតដល់បានចេញជាផ្លូវការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា មានអ្នកគាំទ្រតិចណាស់បានស្គាល់ឈ្មោះ និងឯកទេសរបស់អ្នកច្នៃម៉ូដសម្រាប់ ទេព បូព្រឹក្ស។

នៅថ្ងៃនេះ យើងសូមបង្ហាញមុខមាត់ពិតរបស់បុគ្គលសំខាន់ចំនួន៤ រូបនោះ។ ទី១ គឺលោក Botramoha art មានឯកទេសខាងឈុតបុរាណ ចេញពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយលោកក៏ជានាដករ របាំព្រះរាជទ្រព្យដែរ។

ទី២ លោក សឿន សីហាបុត្រ មានឯកទេសឈុតបុរាណ មុខវិជ្ជា ខ្មុកស្មាច់។ ទី៣ លោក ឯម រៀម មានឯកទេសច្នៃម៉ូដ សិល្បៈសម័យ បែបច្នៃប្រឌិត។ និងទី៤ គឺលោក Samrith puthiseth មានឯកទេសច្នៃម៉ូដ សិល្បៈសម័យ បែបច្នៃប្រឌិត។

សូមរំលឹកថា MV របស់ ទេព បូព្រឹក្ស ទទួលបានការគាំទ្រច្រើនប្រជាជនខ្មែរគ្រប់វ័យ ដោយក្នុងMV មានបង្ហាញនូវភាពអង់អាចក្លាហានរបស់នារី ដោយគ្រងឈុតបុរាណខ្មែរដ៏ទាក់ទាញ និងស្អាតប្លែកជាច្រើនសម័យកាល។ ក្រៅពីភាពអស្ចារ្យទាំងនេះ គេក៏ឃើញបង្កប់នូវអត្ថន័យ និងរូបភាពបង្ហាញពីអក្សរសាស្ដ្រខ្មែរ និងក្បាច់គុនល្បុកតោខ្មែរដែរ៕

ជិន សុភ័ក្ដ្រ