វ៉ាក់សាំង​ Modena របស់អាមេរិក មិន​អាច​ទប់ទល់​ជាមួយ វីរុសកូវីដបំប្លែងថ្មី "អូមីក្រុង" បានទេ

  • 2021-12-01 02:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Stephen Bansal នាយកក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក Moderna បានឱ្យដឹងថា វ៉ាក់សាំងដែលមានស្រាប់ក្នុងពេលសព្វថ្ងៃនេះ មិនអាចទប់ទល់ជាមួយវីរុសកូវីដបំប្លែងថ្មីប្រភេទ អូមីក្រុង បាននោះទេ។

ដោយសារតែវីរុសកូវីដ អូមីក្រុង ទើបតែរកឃើញកាលពីពេលថ្មីៗ នៅប្រទេសអាហ្វ្រិកខាងត្បូង លោក Bansal បានបន្តថា "អ្វីដែលអាចធ្វើបាននៅពេលបច្ចុប្បន្ន គឺមានតែមធ្យោបាយមួយគត់ ដោយត្រូវស្រង់យកព័ត៌មានឱ្យសុីជម្រៅពីវីរុសកូវីដ អូមីក្រុង បន្ថែមទៀត ទើបក្រុមហ៊ុនផលិតវ៉ាក់សាំង មានលទ្ធភាពអាចផលិតនូវវ៉ាក់សាំងមួយដែលមានប្រសិទ្ធភាពទប់ទល់នឹងវីរុសដែលមានប្រភពដើម មកពីអាហ្វ្រិកនេះបាន” ។

ជាក់ស្តែង គេសង្កេតឃើញថា វីរុសកូវីដបំប្លែងថ្មីប្រភេទ អូមីក្រុង គឺឆ្លងរហ័សជាងវីរុសកូវីដដទៃផ្សេងទៀត ហើយបច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនផលិតវ៉ាក់សាំងណាមួយ ចេញមុខអះអាងថា វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួន មានសមត្ថភាពអាចទប់ទល់ជាមួយវីរុស អូមីក្រុង នេះនៅជាឡើយទេ៕

ប្រភព៖ Time   ប្រែសម្រួល ៖ សង្ហា