Jorginho ពីមុនជាក្មេងមានគ្រួសារក្រីក្ររហូតរកលុយបង់ត្រឹម២០អឺរ៉ូឲ្យក្លឹបសឹងមិនបាន
- 2021-12-01 02:51:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jorginho ពីមុនជាក្មេងមានគ្រួសារក្រីក្ររហូតរកលុយបង់ត្រឹម២០អឺរ៉ូឲ្យក្លឹបសឹងមិនបាន
ចន្លោះមិនឃើញ
ខ្សែបម្រើការពាររបស់ជម្រើសជាតិអ៊ីតាលី Jorginho ធ្លាប់ជាក្មេងមានទេពកោសល្យខ្លាំងនៅ Hellas Verona ដែលពេលនោះ ដើម្បីបានហាត់បាល់ និងស្នាក់នៅផងគេត្រូវចំណាយលុយ២០អឺរ៉ូក្នុងមួយសប្ដាហ៍ ខណៈដែលស្ថានភាពគ្រួសាររបស់គេរកព្រឹកខ្វះល្ងាច។
មុនពេលក្លាយជាកំពូលកីឡាករក្នុងលោកដូចពេលបច្ចុប្បន្នខ្សែបម្រើការពារខាងលើបានរសាត់អណ្ដែតពីប្រទេសប្រេស៊ីលមកកាន់អ៊ីតាលី ហើយគេក៏ត្រូវបានចូលហាត់នៅយុវជនរបស់ក្លឹប Verona ក្នុងចន្លោះឆ្នាំ២០០៧ ដល់ ២០១០ ក្រោយមកគេក៏បានចាប់ផ្ដើមអាចឡើងមកលេងនៅឈុតធំ Verona នៅចន្លោះឆ្នាំ២០១០ ដល់ ២០១៤។ ពេលវេលាហាត់នៅទីនោះគេបានស្គាល់គ្នាជាមួយ Rafael ដែលជាអ្នកចាំទី ហើយបានរាប់អានគ្នាជាមិត្តស្លាប់រស់អស់មួយជីវិត។
ក្នុងអំឡុងពេលនោះ Rafael ត្រូវបាន Jorginho ប្រាប់ទៅកាន់ខ្លួនថា «ខ្ញុំត្រូវចំណាយលុយ២០អឺរ៉ូ ក្នុងមួយសប្ដាហ៍ដើម្បីបាននៅទីនេះ( Verona)»។ ជាងនេះទៅទៀត Jorginho បានប្រាប់ពីស្ថានភាពគ្រួសារឲ្យ Rafael បានដឹង ដោយ Jorginho ត្រូវបង់ថ្លៃសាលា និងជីវិតនៃការរស់នៅមានភាពលំបាកខ្លាំង ក្រោយពេលបានដឹងពីស្ថានភាពគ្រួសារដ៏លំបាករកព្រឹកខ្វះល្ងាចនេះហើយ។
Rafael ក៏សម្រេចយក Jorginho ទៅផ្ទះក្រោយពេលហាត់ចប់ និងទៅយកពីផ្ទះមកកន្លែងហាត់រាល់ថ្ងៃតាំងពីនៅជាយុវជនរបស់ Verona មកម្ល៉េះ។ ក្រោយមក Rafael ក៏សម្រេចនិយាយរឿងទាំងអស់ប្រាប់ក្លឹប ដើម្បីសុំកុងត្រាឲ្យ Jorginho បានលេងនៅឈុតធំ ពីព្រោះគេមើលឃើញថា មិត្តរបស់ខ្លួនមានសមត្ថភាពខ្លាំងលើសក្មេងដទៃនៅឆ្នាំ២០១០ គេក៏បានជាប់កុងត្រាលេងនៅក្រុមធំតែម្ដង ក្រោយមកគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរចាប់ពីពេលនោះមក៕