២០-០ ​ក្រុម​នារី​អង់គ្លេស ​យក​ឈ្នះ​ឡាតវី ​នៅ​ជម្រុះ World Cup ​បង្កើត​ប្រវត្តិសាស្ត្រ

  • 2021-12-01 03:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​នារី​អង់គ្លេស ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ហើយ ​ក្រោយ​ពី​ពួកគេ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​២០-០ ​យក​ឈ្នះ​លើ​ក្រុម​ឡាតវី ​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ​ពាន​រង្វាន់ World Cup ​នារី។

ក្រុម​នារី​អង់គ្លេស​ខ្លាំង​ពេក​ហើយ​សម្រាប់​ក្រុម​ឡាតវី។ ​ពួកគេ​ស៊ុត​ចេញ​បាន​៦៣​ជើង ​ចំ​គោលដៅ​៣០​ជើង ​និង​គ្រប់គ្រង​ស្ថិតិ​ប្រកួត​បាន​៨៦​%​ឯ​ណោះ។ ​ដោយ​ការ​ចំ​៣០​ជើង​នោះ ​មាន​គ្រាប់​បាល់​ដល់​ទៅ​២០​គ្រាប់​ទៅ​ហើយ ខណៈ​ដែល​ក្រុម​ឡាតវី​វិញ ​មិន​អាច​តបត​អ្វី​បាន​នោះ​ទេ។

​នេះ​ជា​ជើង​ទី​២​ដែល​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ឡាតវី ​ចាញ់​ក្នុង​លទ្ធផល ១០-០។ ​ក្រុម​អង់គ្លេស​នេះ ពិត​ជា​កាច​មែនទែន ​ដោយ​ពួកគេ​ស៊ុត​ដៃ​គូ​មិន​សម្ចៃ​ជើង​ឡើយ ​ដោយ​៦​ប្រកួត​ក្នុង​ពូល អង់គ្លេស​ឈ្នះ​ទាំង​៦ ​និង​ស៊ុត​ចូល​គេ​៥៣​គ្រាប់ ​ហើយ​គ្មាន​ក្រុម​ណា​ស៊ុត​ពួកគេ​ចូល​វិញ​ឡើយ៕

ប្រភព៖ BBC   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី