Jun Jihyun និង Song Hyekyo ក្លាយជាតារាស្រីបំបែកកំណត់ត្រាកំពូល ដោយមាន​តម្លៃខ្លួនខ្ពស់លើសការគិតទុក

  • 2021-12-01 04:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jun Ji Hyun និង Song Hye Kyo គឺជាតារាកូរ៉េស្រីដែលស្ថិតនៅលំដាប់កំពូលប្រចាំប្រទេសកូរ៉េ ហើយក៏ជា​តារា​ស្រី​ដែល​គ្រប់គ្នា​ចាត់ទុក​ថាជា​ដុំមាសមាន​តម្លៃបំផុត​ដែរ។

ដោយឡែក​ផ្អែក​តាមការចេញ​ផ្សាយព័ត៌មាន តម្លៃ​ខ្លួន​របស់អ្នកទាំង ២ ពិតជា​ច្រើន​លើសការរំពឹង​ទុក​របស់​អ្នកគ្រប់គ្នា និង​ត្រូវ​បាន​គេ​ចាត់ទុក​ថាជា​ចំនួន​ដែលខ្ពស់ជាងគេជាប្រវត្តិសាស្ត្រ។

យោងតាម​វិបសាយ Chosun ទាំង Song Hye Kyo និង Jun Ji Hyun បាន​បំបែកកំណត់ត្រាជា​តារា​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​ក្នុង​វិស័យ K-Drama។ បើសរុប​ជា​រួម​ តម្លៃ​ខ្លួន​របស់ ពួកគេ​រួមគ្នា គឺលើសពី ២០០លានវ៉ុន (ខ្ទង់ ១៦៨,០០០ដុល្លារ) ទៅទៀតសម្រាប់ការថតត្រឹម​មួយភាគ។ ដូច្នេះក៏មាន​ន័យ​ថា​ តារា​ស្រី​ទាំងពីរ នឹង​ទទួល​បាន​ចំនួន​ទឹកប្រាក់​ដល់ទៅ​ខ្ទង់ ៣,២០ពាន់លានវ៉ុន (ខ្ទង់ ២,៦៩លានដុល្លារ) សម្រាប់រឿង​មួយរឿង​របស់ពួកគេ។

យ៉ាងណា​មិញ សព្វថ្ងៃ​នេះ​ Song Hye Kyo កំពុង​រវល់ជាមួយនឹង​រឿង​ «Now We Are Breaking Up» ដែល​រឿង​នេះទទួល​បាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដីនាពេល​បច្ចុប្បន្ន។

ស្របពេល​ Jun Ji Hyun វិញ​ក៏កំពុងមមាញឹក​នឹង​រឿង​ថ្មី «Jirisan» ដែរ ដែល​សុទ្ធ​តែជា​រឿង​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី