នោះ! Muller ថានឹងដោះស្រាយរឿងអយុត្ដិធម៌របស់ Lewandowski ទល់ Barcelona
- 2021-12-01 06:29:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នោះ! Muller ថានឹងដោះស្រាយរឿងអយុត្ដិធម៌របស់ Lewandowski ទល់ Barcelona
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Thomas Muller បាននិយាយថាការមិនបានពាន Ballon dör ឱ្យ Robert Lewandowski គឺជារឿងអយុត្ដិធម៌ណាស់ ហើយក្រុម Bayern Munich នឹងដោះស្រាយវាឱ្យពិភពបាល់ទាត់បានឃើញ។
Messi បានឈ្នះពាន Ballon dör ក្រោយពីរូបគេជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America បើទោះជាការលេងនៅក្លឹបអាជីពនាឆ្នាំនេះ គេធ្វើមិនបានល្អសោះក៏ដោយ។ ខណៈដែលគូប្រជែង Lewan វិញ ឃើញថា២ឆ្នាំមកហើយដែល កីឡាករក្រុម Bayern Munich នេះ ពេញ Form ខ្លាំង រកគ្រាប់បាល់បានសឹងគ្រប់ប្រកួត។
ចំពោះរឿងនេះដែរ មិត្តរួមក្រុម Muller ក៏អះអាងថាវាជារឿងអយុត្ដិធម៌ខ្លាំងផងដែរ។ កីឡាករអាល្លឺម៉ង់ខាងលើបញ្ជាក់ថា Lewan ធ្វើបានល្អជាងកីឡាករណាទាំងអស់បើគិតពីបុគ្គលម្នាក់ៗ ហើយគេសមឈ្នះជាង Messi នាឆ្នាំនេះ។ ដោយរឿងអយុត្ដិធម៌ឆ្នាំនេះ ត្រូវបាន Muller ចាត់ទុកថាវាកើតមានឡើងដូចកាល Franck Ribery នៅឆ្នាំ២០១៣ដែរ ដែលត្រូវបានគេលួចពានរង្វាន់ដែលគេសមឈ្នះបំផុត។
តែរឿងនេះក៏បានធ្វើឱ្យ Muller ចាត់ទុកវាជាកម្លាំងចិត្តសម្រាប់ក្រុម Bayern Munich ថានឹងប្រឹងប្រែងលើសដើម ដើម្បីយកពាន UEFA Champions League មក Munich វិញជាថ្មី ដើម្បីបង្ហាញឱ្យគ្រប់គ្នាឃើញថាអ្វីនឹងកើតឡើង។ ដោយឱកាសដំបូងដែលនឹងត្រូវបង្ហាញគ្រប់គ្នានោះ គឺការប្រកួតបិទពូលនៅសប្ដាហ៍ក្រោយទល់ក្រុម Barcelona ។ Bayern Munich នឹងដោះស្រាយបញ្ហាក្នុងការប្រកួតនេះ៕