មួយ​ទៀត សម្តេចតេជោ បញ្ជាក់អត្ថន័យពាក្យ «ខ្មែរធ្វើបាន» នៅ​ខេត្តព្រះសីហនុ!

  • 2021-12-01 08:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អត្ថន័យ «ខ្មែរធ្វើបាន» គឺមិនសំដៅសម្រាប់លើកកម្ពស់តួនាទី របស់សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រីទេ គឺសំដៅ គ្របដណ្ដប់ទាំងអស់ តាំងពីបុរាណកាលមក ឧទាហរណ៍ ខ្មែរអាចកសាងប្រាសាទអង្គរវត្តបាន ខ្មែរអាចដឹកនាំប្រទេសឲ្យមានការរីកចម្រើនបាន ។ សម្ដេចថ្លែងដូចនេះ នាឳកាសសម្ដេចចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានានៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១នេះ ។

«ខ្មែរធ្វើបាន» គឺជាពាក្យបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់ធ្វើបាន ។ ខ្មែរធ្វើអង្គរវត្ត និងប្រាសាទដទៃទៀត ហើយពាក្យ «ខ្មែរធ្វើបាន» នៅខេត្តព្រះសីហនុនេះ គ្រាន់ជាការបញ្ជាក់ពីសមិទ្ធផលជាតិ ដែលខ្មែរជំនាន់ក្រោយធ្វើបានប៉ុណ្ណោះ ហើយទៅថ្ងៃអនាគតក៏ខ្មែរនៅតែធ្វើបានជានិច្ច។ ទន្ទឹមនឹងសន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ ខេត្តព្រះសីហនុ ប្រកបដោយមហាវិថីខ្វែងខ្វាត់ ដូចអន្ទង់ ដែលបានសាងសង់ឡើងជាបន្តបន្ទាប់ និងកំពុងទទួលបានការកោតសរសើរយ៉ាងច្រើន ពីសម្រស់យ៉ាងស្រស់ស្អាត នៃផ្លូវចាក់កៅស៊ូរលោងស្រិល ដែលមានស្ទើគ្រប់កន្លែង ក្នុងខេត្តទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ក៏មាននូវការរៀបចង់ដងទង់ជាតិ តម្រៀបយ៉ាងមានរបៀប ឈរជាជួរ តាមបណ្តោយផ្លូវ យ៉ាងស្រស់ស្អាត ។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលជាច្រើនក្នុងខេត្តព្រះសីហនុទាំងមូល នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ៕

អត្ថបទដោយ៖ ស៊ូ អីន