អាជ្ញាធរជាតិអប្សរាកំពុង ជួសជុលដំបូលទបង្ហូរទឹកខាងត្បូងមានរូបក្បាលតោ របស់ប្រាសាទនាគព័ន្ធ

  • 2021-12-01 08:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

ការជួសជុលដែលចាប់ដំណើរការពីដើមខែតុលាឆ្នាំ២០២១មក បានផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធដទៃទៀតរួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ រហូតមកដល់ពេលនេះសម្រេចបានជាង ២៥ភាគរយហើយ ចំពោះការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់នាចុងខែមីនាឆ្នាំ២០២២ខាងមុខ។

ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​ ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនា​មហាយាន៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា   កែសម្រួល៖ សៀនហួរ