ពូកែណាស់!មហាជនផ្ទុះការគាំទ្រស្នាដៃបុរសម្នាក់ប្រែសម្រស់ ប្រាសាទ ដាវីន ដូចខ្លាំងទៅនឹងតួអង្គ Avatar

  • 2021-12-01 09:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងជុំវិញស្នាដៃបុរសម្នាក់ ដែលបាន ប្រែរូបសម្រស់ទាំងទម្រង់មុខ និងរូបរាងរបស់ស្រីស្អាត ប្រាសាទ ដាវីន ដូចខ្លាំងទៅនឹងតួអង្គក្នុងរឿង Avatar

ស្នាដៃកូនខ្មែរម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Vart Van កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនតាមរយៈស្នាដៃគូលើផ្ទៃមុខ និងដងខ្លួនតាមលំនាំតួអង្គក៏ដូចជារូបតំណាងប្រទេសកម្ពុជាជាច្រើន។ ក្នុងនោះស្នាដៃដែលកំពុងទទួលបានការកាទ្រខ្លាំងនោះគឺរូបតួអង្គ Avatar ដែលកម្លោះរូបនេះបានគូលើ ផ្ទៃមុខអតីតបវរកញ្ញា ប្រាសាទ ដាវីន។

តាមរយៈស្នាដៃល្អឯកនេះមហាជនមិនតិចនាក់ទេលាន់មាត់សរសើគ្រប់គ្នាថាដូចខ្លាំងស្ទើរតែ១០០%ទៅនឹង Avatar ពិតៗ។ ដោយឡែកក្នុងការគូលើផ្ទៃមុខ ដាវីន នេះ Vart Van ប្រើពេលរហូតដល់ទៅ ៤ ទៅ៥ម៉ោងឯណោះទម្រាំលេចចេញជារូបរាងនេះឡើង។

រម្លឹកផងដែរថានេះមិនមែនជាស្នាដៃទីមួយរបស់អ្នកគូរូបនេះឡើយ ពោលកន្លងមកលោកក៏ធ្លាប់បានគូគំនូរលើផ្ទៃមុខមានទម្រង់ ប្រាសាទអង្គរវត្ត តួអង្គរស្វា ទង់ជាតិកម្ពុជា និងមានជាច្រើនទៀត...៕

អត្ថបទ៖ PAV SREY PICH