មកដឹងពីវិធីបិទការលួចប្តូរលេខសម្ងាត់គណនី Facebook តាមរយ: Username

  • 2021-12-02 02:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលអ្នកបង្កើតគណនី Facebook អ្នកអាចធ្វើការ Login ឬប្តូរលេខសម្ងាត់គណនី ដោយ​ប្រើ​ប្រាស់ Username, Email, ឬលេខទូរសព្ទដែលបានផ្តល់ដល់ក្រុមហ៊ុន Facebook។ លើសពីនេះជនខិលខូចក៏អាចធ្វើការលួចប្តូរលេខសម្ងាត់របស់អ្នក ដោយប្រើប្រាស់មធ្យោបាយផ្សេងៗ។

ដូច្នេះដើម្បីការពារ លោកអ្នកអាចបិទការលួចប្តូរលេខសម្ងាត់ ដោយប្រើប្រាស់ Username ដែលជាព័ត៌មានបង្ហាញជាសាធារណ: ដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖

ដំណាក់កាលទី ១

  • ថតចម្លងឈ្មោះ Username របស់គណនី Facebook របស់អ្នក
  • ចូលទៅកាន់ព័ត៌មានគណនីរបស់អ្នក “Your Profile Link” -> ចុចលើប៊ូតុង “Copy Link”
  • ក្នុងតំណរភ្ជាប់ខាងលើ លុប https://www.facebook.com/ ទុកតែ Username របស់អ្នក

ដំណាក់កាលទី ២

  • បញ្ចូល Username របស់អ្នក ក្នុងផ្ទាំង Login -> ចុចលើ “Forgotten password?”
  • អ្នកនឹងទទួលបានសារអុីម៉ែលពីក្រុមហ៊ុន Facebook

ដំណាក់កាលទី ៣

  • ក្នុងសារអុីម៉ែលទទួលបានពីក្រុមហ៊ុន Facebook -> ចុចលើតំណរភ្ជាប់ “let us know”
  • ចុចលើប៊ូតុង “Continue” -> ជ្រើសយក “Turn Off Reset for my Username”
  • ជ្រើសរើសយក “Continue” ដើម្បីបញ្ចប់

បន្ទាប់ពីការកំណត់ខាងលើ រាល់ការប្តូរលេខសម្ងាត់មិនអាចប្រើប្រាស់ Username ដែលជាព័ត៌មានសាធារណ:ទៀតឡើយ ពោលគឺតាមរយ:អុីម៉ែល ឬលេខទូរស័ព្ទរបស់អ្នកប៉ុណ្ណោះ។

បញ្ជាក់៖ សូមរក្សាការសម្ងាត់អាសយដ្ឋានអុីម៉ែល និងលេខទូរស័ព្ទរបស់អ្នកឲ្យបានសម្ងាត់តាមដែលអាចធ្វើបាន៕

អត្ថបទថ្មី