ស្អាតណាស់ ! ឈុតទង់ជាតិខ្មែររចនាយ៉ាងស្រស់ស្អាត កំពុងលេចធ្លោនិងទាក់ទាញខ្លាំងពីមហាជន

  • 2021-12-02 07:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ម៉ាក់លក្ខណ៍ដែលជាតារាTikTok ដ៏ល្បីម្នាក់ បានគ្រងឈុតទង់ជាតិខ្មែរ ដែលមានការរចនាយ៉ាងស្រស់ស្អាត និងទាក់ទាញខ្លាំង រហូតធ្វើឲ្យមហាជនមានការសរសើរពីឈុតនេះគ្រប់ៗគ្នា ។

ថ្មីៗនេះ តារា TikTok កញ្ញា ម៉ាក់លក្ខណ៍ បានបង្ហាញរូបថតជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់នាង ដោយនាងបានថតឈុតសម្លៀកបំពាក់ទង់ជាតិខ្មែរ យ៉ាងស្រស់ស្អាតនិងទាក់ទាញខ្លាំងពីសំណាក់មហាជន ដែលម៉ូតទាំងនេះច្នៃដោយអ្នករចនាម៉ូតរបស់សំអាងការ(ប្រែកាយសាឡន) រហូតធ្វើឲ្យកញ្ញា រឹតតែស្រស់ស្អាតមួយកម្រិត។

ក្រោយនាងបានបង្ហាញឈុតទង់ជាតិខ្មែរយ៉ាងស្រស់ស្អាតបែបនេះ ស្រាប់តែមានមហាជនជាច្រើនសរសើរថានាងស្លៀកឈុតនេះទៅស្អាតខ្លាំងណាស់ ជាពិសេសស្នាដៃអ្នកច្នៃម៉ូតពូកែរកគំនិតច្នៃប្រឌិតអ្វីថ្មីៗល្អណាស់ ៕

អត្ថបទ៖ Tep Sovannmoly