Toyota ​ចេញ​ Corolla Cross GR Sport ថ្មី ជិះ១០០គ.ម ស៊ីសាំង ៤លីត្រ

  • 2021-12-02 07:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​ជាផ្លូវការ​នូវរថយន្ត​ម៉ូដែល Corolla Cross GR Sport ឆ្នាំ២០២២ ក្នុងពិព័រណ៌រថយន្ត Motor Expo 2021 នៅប្រទេសថៃ ដែល​ធ្វើឡើង​ពីថ្ងៃទី១ ដល់ ១២ ធ្នូ។

រថយន្ត Corolla នេះ ត្រូវបាន​ឌីហ្សាញ​ជារូបរាងបែបស្ព័រ (GR Sport) នៅត្រង់ផ្នែក​កាងមុខ កាងក្រោយ ប៉ាណា គែមសងខាង និង​ចង្កៀងស្តុបក្រោយ រួមជាមួយ​កង់ GR alloy។

ឯផ្នែក​ខាងក្នុង ផ្ទៃតាប្លូ​ត្រូវបានឌីហ្សាញ​ជា​រាងព្យ៉ាណូ​ពណ៌ខ្មៅ ដៃចង្កូតនិងកៅអីពូកជាថ្នេរស្បែក និង​មានប៊ូតុង​ចុចបញ្ឆេះម៉ាស៊ីន​រំលេចដោយ​ឡូហ្គូ GR។

Toyota Corolla GR Sport ប្រើមាស៊ីន Hybrid ចំណុះ ១,៨លីត្រ ផលិត​បាន​កម្លាំង ៩៨សេះ និង​កម្លាំងរមួល ១៤២ញូ៊វតុនម៉ែត្រ និង​ប្រើម៉ូទ័រអគ្គិសនី​កម្លាំង ៨៨គីឡូវ៉ាត់ ហើយរួមផ្សំ​គ្នាបង្កើត​បាន​កម្លាំង​ ១២២សេះ។ ការប្រើប្រាស់សាំង គឺ​ ១លីត្រជិះបាន ២៣,៣គីឡូម៉ែត្រ ឬ ១០០គីឡូម៉ែត្រ ស៊ីសាំង ៤,២លីត្រ។

រថយន្តស៊េរីថ្មីនេះ បានបំពាក់​នូវប្រព័ន្ធទំនើប​ដែល​ផ្តល់​ជំនួយ​ដល់​អ្នកបើកបរ ដូចជា ប្រព័ន្ធគ្រប់គ្រង​ល្បឿនស្វ័យប្រវត្តិ, ប្រព័ន្ធជួយឱ្យ​រថយន្ត​បើកក្នុងគន្លងត្រឹមត្រូវ, ប្រព័ន្ធ​ឱ្យសញ្ញាមុន​ពេល​បុកប៉ះគ្នា, ភ្លើងបំភ្លឺមើល​បានឆ្ងាយស្វ័យប្រវត្តិ និង​ប្រព័ន្ធរ៉ាដា​កំណត់ល្បឿន (Speed Dynamic Radar Cruise Control)។

Corolla GR Sport ត្រូវបានដាក់​លក់​ក្នុងប្រទេសថៃ ជាមួយនឹងតម្លៃជិត ៣៧ ០០០ដុល្លារ ដែលមានជម្រើសពណ៌ ស ក្រហម និងខ្មៅ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ប្រភព៖ Sanook   ប្រែ​សម្រួល៖ សំភី