នាឡិកាវៃឆ្លាតដំបូងលើលោក ដែលមានមុខងារវាស់សម្ពាធឈាមលំដាប់វេជ្ជសាស្រ្ត
- 2021-12-02 08:41:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាឡិកាវៃឆ្លាតដំបូងលើលោក ដែលមានមុខងារវាស់សម្ពាធឈាមលំដាប់វេជ្ជសាស្រ្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុន YHE Techs បានប្រកាសចេញនូវនាឡិកាវៃឆ្លាតលំដាប់វេជ្ជសាស្រ្តទីមួយក្នុងលោក ឈ្មោះថា BP Doctor MED ដែលបំពាក់អេក្រង់ធំ និងមានមុខងារច្រើនជាងស៊េរីមុន។
នាឡិកាវៃឆ្លាតនេះ ផលិតឡើងផ្តោតសំខាន់ទៅលើមុខងារវាស់សម្ពាធឈាម ដើម្បីឱ្យអ្នកប្រើប្រាស់អាចដឹងបានភ្លាមៗថាឈាមកំពុងឡើងឬចុះ ក្នុងកម្រិតត្រឹមត្រូវខ្ពស់។ បន្ថែមពីនេះ YHE ក៏បានដាក់មុខងារបង្ហាញផ្ទាំងសារដំណឹង (notification) នៅលើ Smartwatch នេះ ចេញពីស្មាតហ្វូនដែលភ្ជាប់ជាមួយវាផងដែរ។
ក្រៅពីនេះ BP Doctor MED មានមុខងារតាមដានការគេងលក់ តាមដានការហាត់ប្រាណ ឬលេងកីឡា ឬធ្វើសកម្មភាពអ្វីមួយ ដូចទៅនឹងនាឡិការវៃឆ្លាតដទៃទៀតដែរ។ យ៉ាងណាមិញ វាមិនមានអាវក្រោះការពារការជ្រាបទឹកនោះទេ។
នាឡិកាថ្មីរបស់ YHE នេះ ត្រូវបានឌីហ្សាញជារាង Dual Inflatable Aircuff និងមានកញ្ចក់អេក្រង់ប្រភេទ AMOLED ទំហំ ១,៦៣អ៉ីញ។ ថ្មរបស់វាទំហំ 220 mAh គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់រយៈពេល ៧ថ្ងៃ ប៉ុន្តែការសាកថ្មត្រូវចំណាយពេលយូរបន្តិចដល់ ៩០នាទី ក្នុងការសាកពី ០ ដល់ពេញ ១០០%។
ក្រុមហ៊ុន YHE បានដាក់លក់នាឡិកាវៃឆ្លាតនេះនៅលើវេបសាយមួយ ក្នុងតម្លៃ ១៨៩ដុល្លារ ហើយក៏គ្រោងនឹងចែកចាយលក់នៅបរទេស នាដើមខែមករា ឆ្នាំ២០២២ខាងមុខ៕