រឿងដែលអ្នកគួរតែបោះចោលនៅឆ្នាំចាស់ ហើយ​ចាប់​ផ្ដើម​នៅ ២០២២ ដើម្បីធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើង

  • 2021-12-06 04:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ ត្រឹមតែមួយប៉ព្រិចភ្នែកសោះ ឆ្នាំថ្មីក៏នឹងឈានចូលមកដល់ឆាប់ៗនេះ តើអ្នកបានរស់ជាខ្លួនឯងហើយឬនៅ? អ្នកបានអភិវឌ្ឍន៍ ធ្វើឲ្យខ្លួនឯងជាមនុស្សដែលរឹងមាំ ពូកែ មានសមត្ថភាព ហើយឬនៅ ?ប្រសិនបើបើអ្នកមិនទាន់ទេ ចូរចាប់ផ្តើមគិតនិងរៀបចំគោលដៅជីវិតរបស់អ្នកឡើងវិញ ហើយកុំខាតពេលជាមួយរឿងទាំងអស់នេះ ប្រសិនបើចង់ជីវិតរបស់អ្នក​ប្រសើរឡើងជាលំដាប់។

១. លិចលង់ជាមួយអតីតកាល

តើអ្នកចាំបាច់ទៅអតីតកាលលិចលង់ជាមួយអតីតកាលធ្វើអ្វី? វាគ្រាន់តែជាបទពិសោធន៍ជីវិត រឿងដែលអ្នកបានសាង អ្នកធ្លាប់បានបង្កើតជាកំហុសដ៏ធំ អតីកាលអ្នកបានធ្លាប់ធ្វើរឿងមិនល្អ អ្នកបានធ្វើខុស អ្នកធ្លាប់បរាជ័យ ចូរចេះលើកលែងទោសអោយខ្លួនឯង ហើយព្យាយាមរស់នៅជាមួយបច្ចុប្បន្ន ជាជាងការយកអតីតកាលមកបំផ្លាញ បច្ចុប្បន្ននិងអនាគតរបស់អ្នក។

២. រស់នៅបែបមិនមានគោលដៅ

ប្រសិនបើអ្នកជាមនុស្សដែលគ្មានគោលដៅតើអ្នកនឹងរស់នៅលើលោកនេះយ៉ាងម៉េចទៅ អ្នករស់នៅអោយតែបានឆ្លងផុតពីមួយថ្ងៃទៅមួយថ្ងៃឬ?ធ្វើជាមនុស្សត្រូវតែមានគោលដៅ និងក្តីសុបិន ដែលត្រូវសម្រេច កាតព្វតិច្ចជីវិតដែលត្រូវធ្វើ ទើបជីវិតរស់នៅមានន័យ ថាតើអ្នករស់នៅដើម្បីនរណា ដើម្បីអ្វី ដើម្បីខ្លួនឯង គ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់អ្នក។

៣. ព្យាយាមឲ្យមនុស្សគ្រប់គ្នាពេញចិត្តអ្នក

មនុស្សម្នាក់ៗមានគំនិតការគិតមិនដូចគ្នានោះឡើយ គេមិនចូលចិត្តអ្នក ស្អប់អ្នកឬក៏មិនពេញចិត្តពេញថ្លើមអ្នក ក៏ទុកឲ្យជារឿងរបស់គេ សូមកុំព្យាយាមឲ្យអ្នកដទៃមកពេញចិត្ត យល់ស្របជាមួយអ្ន ព្យាយាមផ្គាប់ចិត្តអ្នកដទៃព្រោះខ្លាចគេស្អប់ វាអាចធ្វើឲ្យជីវិតរបស់អ្នកមិនមានសេចក្តីសុខនិងរស់នៅជាមួយសម្ពាធដែលមិនគួរកើតមាន ។

៤. ខ្លាចគ្រប់យ៉ាងនៅក្នុងជីវិតរមានការផ្លាស់ប្តូរ

អ្នកខ្លាចគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកមានការផ្លាស់ប្តូរ ខ្លាចមិនបានដូចដែលអ្នកធ្លាប់បានពីមុន ខ្លាចថាគ្រប់យ៉ាងវានឹងមិនដូចដើម ប្រសិនបើអ្នកនៅតែបែបនេះ ជីវិតរបស់អ្នកនឹងពោរពេញទៅដោយភាពភ័យខ្លាច អ្នកត្រូវចាំថាពេលវេលាកន្លងផុតទៅ អ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរមិនដូចពីមុននោះឡើយ។

រឿងណាដែលគួរគិតសឹមគិត រឿងដែលមិនគួរគិតក៏សូមកុំគិត វាមិនបានផ្តល់ជាប្រយោជន៍អ្វីដល់អ្នកនោះឡើយ កាន់តែអោយជីវិតរបស់អ្នកស្មុគស្មាញទៅវិញទេ រឿងដែលកើតឡើងវានឹងកើត ដូច្នេះសូមធ្វើចិត្តឲ្យបានសប្បាយរស់នៅជាអ្វីដែលជាការពិត ជីវិតរបស់អ្នកនឹងពោរពេញទៅដោយសេចក្តីសុខ ព្រោះអ្នកមិនសូវគិតច្រើន។

ប្រភព៖ YouTube   អត្ថបទដោយ៖ សាន​ សុធារដ្ឋ