វិធីរំដោះខ្លួនឯង នៅពេលដែលអ្នកមានអារម្មណ៍ថាខុសខ្លាំង ជាពិសេសបុគ្គលដែលបាក់ទឹកចិត្ត
- 2021-12-08 01:25:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីរំដោះខ្លួនឯង នៅពេលដែលអ្នកមានអារម្មណ៍ថាខុសខ្លាំង ជាពិសេសបុគ្គលដែលបាក់ទឹកចិត្ត
ចន្លោះមិនឃើញ
វិធីរំដោះខ្លួនឯងនៅពេលដែលអ្នកមានអារម្មណ៍ថាខុសខ្លាំងគឺ អ្នកត្រូវគិតថា ជីវិតមនុស្សយើងអាចបង្កើតជាកំហុសបានគ្រប់ៗគ្នា ហាមបន្ទោសខ្លួនឯងឬធ្វើបាបខ្លួនឯងនៅពេលដែលអ្នកធ្វើខុសទៅលើរឿងអ្វីមួយ។មនុស្សយើងអាចឈរបានក៏មានថ្ងៃដែលគង់ដួល រឹងមាំខ្លាំងប៉ុណ្ណាក៏មានវេលាដែលនឹងត្រូវទន់ខ្សោយ។មនុស្សគ្រប់គ្នាតែងតែបានបង្កើតកំហុសមិនថាធ្ងន់ឬស្រាលនៅក្នុងឆាកជិវិត វាគឺជារឿងធម្មតារបស់មនុស្ស ចូរចេះលើកលែងទោសអភ័យទោសអោយខ្លួនឯងបានហើយក្រោកឈរឡើងស៊ូបន្តទៀត យកបទពិសោធន៍ កំហុសរបស់អ្នកធ្វើជាមេរៀនដើម្បីជាជោគជ័យនៅថ្ងៃមុខ ។
មួយវិញទៀត សូមកុំទៅដាក់សម្ពាធជាមួយខ្លួនឯងខ្លាំងពេក សូម្បីតែមនុស្សយន្តនៅតែមានបង្កើតជាកំហុសកើតឡើងដែរ យើងគឺជាមនុសមិនមាននរណាដែលល្អសម្បូរបែបគ្រប់ដប់នោះឡើយ។ សូមអោយអ្នកដឹងថា អ្នកមិនមែនជាមនុស្សដែលអាក្រក់ មនុស្សដែលល្ងង់ អ្នកគ្រាន់តែធ្វើរឿងអ្វីម្យ៉ាងដោយមិនបានគិតវែងឆ្ងាយតែប៉ុណ្ណោះ ដូច្នេះមុនធ្វើអ្វីមួយសូមគិតពិចារណាអោយបានច្បាស់លាស់អ្វីដែលអ្នកធ្វើវា នឹងជះឥទ្ធិពលមករកអ្នកវិញគ្រប់ពេល។
នៅពេលដែលអ្នកធ្វើបែបនេះ វានឹងមានអារម្មណ៍ថាប្រសើរឡើងនិងមិនសូវមានសម្ពាធ ឈប់បន្ទោសខ្លួនឯងជាបន្តទៀត ត្រូវចងចាំថា មនុស្សយើងអាចខុសបានគ្រប់ពេល នៅពេលដែលអ្នកបង្កើតកំហុស សូមកុំធ្វើបាបខ្លួនឯង ផ្តេកផ្តួល ធ្វើអោយជីវិតខ្លួនឯងកាន់តែដុនដាបខ្លាំង អ្នកគួរតែរៀនចាប់ផ្តើមសារជាថ្មីម្តងទៀតក៏វាមិនទាន់ហួសពេលដែរ។