ចាំគាត់ទេ ! ក្រោយ សុតធីតា ទទួលពាន អ៊ីន សុខលីដា រំលឹកអតីតកាលខ្លួនធ្លាប់ជាប់ Top 10 កាលជាង១០ឆ្នាំមុន

  • 2021-12-06 09:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបវរកញ្ញា ទេសចរណ៏អន្តរជាតិកាលឆ្នាំ២០០៣ អ្នកនាង អ៊ីន សុខលីដា រំលឹកអតីតកាលដែលខ្លួនធ្លាប់ជាប់ក្នុង១០នាក់ចុងក្រោយ កាលពីជាង១០ឆ្នាំមុន រហូតធ្វើឲ្យប្រិយមិត្តនឹករលឹកអ្នកនាងគ្រប់គ្នា ។

ថ្មីៗនេះ ក្រោយពីមានការសាទរដល់បវរកញ្ញាកម្ពុជា Miss Grand Cambodia ២០២១ ក្នុងវគ្គ១០នាក់ចុងក្រោយ រហូតធ្វើឲ្យប្រជាជនកម្ពុជារំភើបត្រេកអរយ៉ាងខ្លាំងចំពោះវត្តមានរបស់បវរកញ្ញាកម្ពុជា២០២១ ដែលបានប្រកួតនៅលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពកាន់តែស្គាល់ប្រទេសកម្ពុជាកាន់តែខ្លាំង បើទោះបីជាបវរកញ្ញារូបនេះមិនបានទទួលជ័យលាភីក៏ដោយ ។ ដោយឃើញមានប្រជាជនកម្ពុជាជាច្រើនកំពុងតែផុសផុលក្នុងការលើកទឹកចិត្តក៏ដូចជាគាំទ្រកញ្ញា ប៉ូគីមថេង សុតធីតា ថ្មីៗនេះស្រាប់តែអ្នកនាង អ៊ីន សុខលីដា បានបង្ហោះសារក៏ដូចជារូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួន ដោយបានបញ្ជាក់ថា កាលពីជាង១០ឆ្នាំមុន អ្នកនាងបានទៅប្រឡងបវរកញ្ញា ទេសចរណ៏អន្តរជាតិនៅប្រទេសម៉ាឡេស៊ី ដោយក្នុងនោះអ្នកនាង បានជាប់ក្នុង១០នាក់ចុងក្រោយ ហើយពេលនោះអគ្គនាយកក្រុមហ៊ុនបង្ហាញម៉ូតគឺអ្នកនាង សាពណ៏បានស្រែកយំនឹងស្រែកប្រាប់គេឯងនៅកន្លែងប្រឡងថា កម្ពុជាជាប់លេខរៀងទី៥ក្នុង១០នាក់ចុងក្រោយហើយ ។

អតីតបវរកញ្ញាទេសចរណ៏ អ្នកនាង អ៊ីន សុខលីដា បានបន្ថែមទៀតថា កាលនោះមិនសូវមានអ្នកគាំទ្រដូចសម័យនេះទេ ព្រោះអត់ទាន់មានការផ្សាយតាមទូរទស្សន៏រឺហ្វេសប៊ុកឡើយ ។ នេះគឺជាប្រវត្តិសាស្រ្តរបស់កម្ពុជាជាលើកទី១ហើយ ដែលកម្ពុជាទទួលបានលទ្ធផលបែបនេះ ៕

អត្ថបទ៖ Tep Sovannmoly