វិធីគិតរបស់អ្នកមាន នរណាៗក៏អាចមានបាន ប្រសិនប្រើវិធីនេះ

  • 2021-12-07 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកទាំងអស់គ្នាមានដែលឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកមានគេមានខ្លាំងម្ល៉េះ តើគេមានវិន័យ គំនិត ឬក៏មានវិធីសាស្ត្របែបណានូវក្នុងការបណ្តាក់ទុនរកស៊ីឲ្យពួកគេក្លាយទៅជាអ្នកមាន ថ្ងៃនេះ Sabay នឹងនាំអ្នកទាំងអស់ឲ្យគ្នាបានដឹងអំពី វិធីគិតរបស់អ្នកមាន នរណាៗក៏មានបាន ប្រសិនប្រើវិធីនេះ៖

១. អ្នកមានផ្តោតទៅលើការរកលុយបន្ថែមជាជាង ការសន្សំលុយ

ការសន្សំលុយវាជារឿងសំខាន់តែកុំភ្លេចថា គ្រាប់ពូជដែលទុកចោលក្នុងធុង មិនមានថ្ងៃលូតលាស់ឡើយ ហើយក៏មិនមានសេដ្ឋីណាម្នាក់មានដោយសារតែការសន្សំលុយនោះដែរ អ្នកត្រូវចងចាំថា ការមានបានកើតពីការបណ្តាក់ទុន ការប្រើប្រាប់លុយ ហើយកុំសង្ឃឹមថាអ្នកនឹងមានបានដោយសារលុយសន្សំ ការសន្សំលុយនៅធនាគារគ្មានថ្ងៃបានប្រាក់ចំណូលបន្ថែម ដូចយកលុយទៅរកលុយនោះទេ កុំរវល់តែសន្សំរហូតដល់មិនហ៊ានបណ្តាក់ទុន អ្នកខ្លះប្រាប់ថាការបណ្តាក់ទុនជាហានិភ័យ តែហានិភ័យជាងនេះទៀតគឺមិនហ៊ានបណ្តាក់ទុនទៅវិញ មិនមានសេដ្ឋីណាម្នាក់ដែលមានបាន ពីការសន្សំលុយទេ មិនមានសេដ្ឋីណាម្នាក់ដែលមានបានដោយ ការធ្វើការធ្វន់ តែគេមានបានមកពីគេធ្វើការឆ្លាត អ្នកត្រូវចាំទុក។

២. អ្នកមានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ចំណុចខ្លាំង ជាងចំណុចខ្សោយ

យើងគួរតែពូកែចំណុចណាមួយអោយខ្លាំងគឺខ្លាំងបំផុត ចូរស្វែងរកចំណុចពូកែ ចំណុចខ្លាំងរបស់ខ្លួនឯងអោយឃើញហើយព្យាយាមអភិវឌ្ឃន៍វាអោយខ្លាំងបន្ថែមទៀត ជៀសការឈប់ពង្រឹង និងអភិវឌ្ឍន៍ខ្លួនឯងឲ្យមានចំណេះជំនាញពូកែ។ យើងមិនចាំបាច់ពូកែគ្រប់រឿងពេកក៏បាន ប៉ុន្តែសូមឲ្យពូកែរឿងអ្វីមួយអោយប្រាកដ និងស្ទាត់ជំនាញ អ្នកនឹងរកលុយរកចំណូលបានយ៉ាងច្រើនដោយងាយស្រួល ពីព្រោះថា អ្នកពូកែអ្នកមានសមត្ថភាព។

៣. អ្នយកមានឲ្យភាពសំខាន់ជាមួយពេលវេលា

អ្នកមានមិនចំណាយពេលជាមួយរឿងអត់ប្រយោជន៍ មិនចំណាយពេលជាមួយរឿងអ្នកស្រុក ចាំចង់ដឹងរឿងគេ មិនចំណាយពេលជាមួយរឿងការកំសាន្តជ្រុលហួសហេតុ រហូតភ្លេចអភិវឌ្ឍខ្លួន និងការរកស៊ីនោះឡើយ ពោលគឺគេមានវិន័យផ្ទាល់ខ្លួន គេគិតថាពេលវេលាជារបស់មានតម្លៃខ្លាំងបំផុតដែលមិនអាចទិញបាន ដូចនេះកុំចំណាយពេលអត់ប្រយោជន៍ដោយមិនបានអ្វីត្រឡប់មកវិញឲ្យសោះ។

ប្រភព៖ YouTube   អត្ថបទដោយ៖ សាន​ សុធារដ្ឋ